Liverpool ដណ្ដើមយកលេខ១មកវិញក្រោយឈ្នះ Southampton

  • 2018-09-23 01:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានឡើងទៅឈរកំពូលតារាង Premier League សារជាថ្មីក្រោយយកឈ្នះ Southampton នៅ Anfield ដោយលទ្ធផល ៣ទល់នឹង០។

ក្រុមរហស្សនាមថាហង្សក្រហមបានខ្ទាតទៅលេខ២អស់១សប្ដាហ៍ដោយសារចាញ់គ្រាប់ស៊ុត Chelsea ទោះជាក្រុមទាំងពីរមាន១៥ពិន្ទុស្មើគ្នាក៏ដោយ។ យ៉ាងណាក្រោយបន្ថែម៣គ្រាប់ទៀតយប់មិញធ្វើឲ្យ Liverpool ពេលនេះមាន១៨ពិន្ទុពេញ និងគ្រាប់ចំណេញ ១២គ្រាប់។

បើ Chelsea ភ្លាត់ចាញ់ ឬស្មើ ឬក៏ឈ្នះតែស៊ុតចូល West Ham តិចជាង៣គ្រាប់នោះ សប្ដាហ៍នេះ Liverpool នឹងកាន់កាប់កំពូលតារាងហើយ។ ៣គ្រាប់ ក្រុមលោក Jurgen Klopp រកបានដោយ បាល់ចូលទីខ្លួនឯងរបស់ Wesley Hoedt នាទី ទី១០, បាល់តែតរបស់ Matip នាទី២១ និងការស៊ុតរបស់ Salah នាទី៤៥៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន