តារា​ល្បី​ៗ​ណា​ខ្លះ មាន​ប្រវត្តិ​ការ​សិក្សា​មិន​បាន​ខ្ពង់ខ្ពស់​ដូច​គេ?

  • 2018-09-23 04:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​ជា​តារា​ល្បី​ គ្រប់​គ្នា​ស្គាល់​ស្ទើរ​ពាសពេញ​ពិភពលោក​ក៏​ពិត​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា ប្រវត្តិ​ជីវិត​ និង​ការ​សិក្សា​របស់​ពួកគេ មាន​សំណាង​បាន​រៀង​ខ្ពង់ខ្ពស់​ដូច​មនុស្ស​ដ​ទៃ​ឡើយ។

ជាក់​ស្ដែង តារា​ល្បី​ប៉ុន្មាន​នាក់​ខាង​ក្រោម​នេះ ពួកគេ​សុទ្ធ​តែ​មាន​ប្រវត្តិ​លំបាក និង​ការ​សិក្សា​មាន​កម្រិត​តូច​ទាប។

១. តារា​សម្ដែង Zanilia Zhao

មាន​ដើម​កំណើត​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នៅ Langfeng នៃ​ខេត្ត Hebei តារា​សម្ដែង Zanilia មិន​មែន​ជា​តារា​ម្នាក់​កើត​ក្នុង​ត្រកូល​អ្នក​មាន​ស្ដុកស្ដម្ភ​នោះ​ទេ។ ក្រោយ​ពី​​បញ្ចប់​ការ​រៀន​ផ្នែក​ជំនាញ​នៅ​សាលា​បណ្ដុះបណ្ដាល​មួយ អាជីព​របស់​នាង​បាន​ចាប់ផ្ដើម​ឡើង ក្រោយ​ឈ្នះ​ផ្នែក​ទេពកោសល្យ​ស្រាវជ្រាវ​មួយ ដែល​ធ្វើ​ឡើង​ដោយ Yahoo! ក្នុង​ឆ្នាំ ២០០៦។ ជីវិត​របស់​នាង​មាន​ភាព​លំបាក ប៉ុន្តែ​ក៏​ចាប់​ផ្ដើម​រីក​ចម្រើន​ឡើង​តាំង​ពី​ពេល​នោះ​មក​ដែរ។ តារា​ស្រី​រូប​នេះ បាន​ចាប់ផ្ដើម​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង ក្រោយ​វត្តមាន​ដើរ​តួ​ក្នុង​រឿង "The Journey of Flower” ហើយ​បច្ចុប្បន្ន កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ៗ​ថែម​ទៀត។

២. តារា​ចម្រៀង Kris Wu

អតីត​សមាជិក​ក្រុម EXO រូប​នេះ ផ្លាស់​លំនៅ​ចុះ​ឡើង​ៗ តាំង​ពី​លោក​នៅ​ក្មេង។ ចាប់​កំណើត​ក្នុង​ក្រុង Guangzhou តារា​ចម្រៀង Kris Wu តាម​ម្ដាយ​របស់​លោក​ទៅ​នៅ​ក្រុង Hangzhou  វិញ ក្រោយ​ឪពុកម្ដាយ​លោក​បែកបាក់​គ្នា។ លោក​ផ្លាស់​ទី​ចុះ​ឡើង​រវាង​​ប្រទេស​កាណាដា និង​ក្រុង Guangzhou តាំង​ពី​ក្មេង។ ដោយ​ការ​ផ្លាស់​ទី​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​លោក មិន​មាន​ពេល​រៀន​សូត្រ​បាន​ត្រឹមត្រូវ​ដូច​ក្មេង​ដទៃ ហើយ​ក្នុង​ឆ្នាំ ២០០៨ លោក​ក៏​បាន​ផ្លាស់​ទៅ​នៅ​ក្រុង Seoul ប្រទេស​កូរ៉េ និង​ចាប់ផ្ដើម​ហ្វឹកហាត់​ការងារ​ជាមួយ​ផលិតកម្ម SM។

៣. តារា​សម្ដែង Stephen Chow

ក្នុង​នាម​ជា​តារា​សម្ដែង​ដែល​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ម្នាក់ តារា​សម្ដែង Stephen Chow (ទិន​ហ្វី) មិន​ដែល​លាក់លៀម​ពី​ប្រវត្តិ​ការ​រៀន​សូត្រ​បាន​ទាប​របស់​លោក​នោះ​ទេ។ អតីត​តារា​សម្ដែង បច្ចុប្បន្ន​ជា​ផលិតករ​រូប​នេះ មិន​ធ្លាប់​រៀន​ថ្នាក់​សកល​វិទ្យាល័យ​នោះ​ទេ។ លោក​បា​ទទួល​ភាព​ជោគជ័យ​ខ្លាំង​លើ​វិស័យ​សម្ដែង ដោយសារ​តែ​ភាព​វ័យ​ឆ្លាត និង​សម្ដី​កំប្លុកកំប្លែង​របស់​លោក។

៤. តារា​សម្ដែង Wallace Chung

ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ តារា​សម្ដែង Wallace Chung បាន​ដាក់​ពាក្យ​ប្រលង​ចូល​ទូរទស្សន៍ TVB ក្រោយ​លោក​រៀន​ចប់​ថ្នាក់​វិទ្យាល័យ។ វា​ជា​រឿង​ដំបូង​​មួយ​ដ៏​ច្របូកច្របល់​សម្រាប់​លោក ប៉ុន្តែ​ក្រោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ជាមួយ​ការ​សម្ដែង​ឲ្យ​ទូរទស្សន៍ TVB តារា​សម្ដែង Wallace បាន​ចាកចេញ​ពី​ទីក្រុង​តៃវ៉ាន់ ហើយ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​អាជីព​ជា​អ្នក​ចម្រៀង​លើក​ដំបូង។ ក្នុង​ប្រទេស​ចិន លោក​មាន​អាជីព​ជា​តារា​សម្ដែង ហើយ​ភាព​ជោគជ័យ​គឺ​ទទួល​បាន​ខ្លាំង​ជាង​នៅ​ក្រៅ​ប្រទេស​ទៅ​ទៀត។

៥. តារា​សម្ដែង Chow Yun-fat

​ Chow Yun-fat ជា​តារា​សម្ដែង​ជើង​ចាស់​មួយ​រូប​ដែល​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មិន​ចាញ់ Stephen Chow ប៉ុន្មាន​នោះ​ទេ។ តារា​សម្ដែង​រូប​នេះ កើត​ក្នុង​ត្រកូល​អ្នក​ក្រ​ខ្សត់ ហើយ​លោក​បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​​ភ្លាម​ៗ ក្រោយ​រៀន​បាន​ត្រឹម​ថ្នាក់​មធ្យម​សិក្សា​ប៉ុណ្ណោះ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​លោក។

៦. តារា​សម្ដែង Jackie Chan

គ្រាន់​តែ​ឮ​ឈ្មោះ Jackie Chan មនុស្ស​ជំនាន់​ណា​ក៏​ស្គាល់​តារា​សម្ដែង​រូប​នេះ​ដែរ។ តារា​សម្ដែង ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ទាំង​ក្នុង​ហូលីវូដ និង​ប្រចាំ​ប្រទេស​ចិន​រូប​នេះ ការ​សិក្សា​របស់​លោក​មិន​បាន​ខ្ពង់ខ្ពស់​ដូច​គេ​នោះ​ទេ លោក​រៀន​ចប់​បាន​ត្រឹម​ថ្នាក់​បឋម​សិក្សា​តែ​ប៉ុណ្ណោះ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម