Justin អត់​ខ្វល់​មតិ​រិះគន់ នៅ​បន្ត​នាំ​គូ​ស្នេហ៍ដើរ​លេង​ធ្វើ​មិន​ដឹង

  • 2018-09-23 06:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចំណាយ​លុយ ១៣ ០០០ដុល្លារ​ ជួល​សណ្ឋាគារ​ស្នាក់​នៅ​មួយ​យប់​ក្នុង​ក្រុង Ravello ប្រទេស​អ៊ីតាលី​រួច​មក តារា​ចម្រៀង Justin Bieber នៅ​បន្ត​នាំ​គូ​ស្នេហ៍​របស់​លោក​លំហែ​កាយ​លើ​ទូក​ដ៏​ប្រណីត​មួយ​នៅ Amalfi Coast។

នៅ​លើ​ទូក​នោះ គូ​ស្នេហ៍​មួយ​គូ​នេះ​ នៅ​តែ​បន្ត​បង្ហាញ​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា ដោយ Justin អោប និង​ថើប​គូ​ស្នេហ៍របស់​លោក​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់។ តាម​រូបភាព​ដែល​បាន​បង្ហាញ តាម​រយៈ​កាយវិការ​ និង​កែវភ្នែក​របស់​ពួកគេ​សម្លឹង​រក​គ្នា បញ្ជាក់​ពី​សេចក្ដី​ស្នេហា​ពិត​ៗ​។

តាម​រយៈ​សកម្មភាព​ដែល​បាន​បង្ហាញ​ទាំង​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា តារា​ចម្រៀង Justin Bieber មិន​ដែល​ខ្វល់​ខ្វាយ​ពី​មតិ​រិះគន់​​រូប​លោក​នោះ​ទេ តារា​ចម្រៀង​រូប​នេះ នៅ​តែ​បន្ត​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គូ​ស្នេហ៍​របស់​លោក​ជានិច្ច៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម