ឈ្នះ៧ប្រកួតជាប់គ្នាជាកំណត់ត្រាថ្មីមួយរបស់ Liverpool

  • 2018-09-23 07:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ័យជម្នះលើ Southampton កាលពីយប់មិញជាកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រជាង១០០ឆ្នាំរបស់ហង្សក្រហម Liverpool។

ក្រុមមានមូលដ្ឋាននៅ Anfield បានបំបាក់ Southampton ដោយលទ្ធផល ៣ទល់នឹង០ ធ្វើឲ្យក្លឹបបើករដូវកាលដោយឈ្នះ៧ប្រកួតជាប់គ្នាជាលើកដំបូង។ នៅលីគ Liverpool បានយកឈ្នះ៦ប្រកួតជាប់គ្នា មិនទាន់ចាញ់ ឬក៏ស្មើ ហើយស៊ុតបញ្ចូលទី១៤គ្រាប់ និងរបូតវិញ០គ្រាប់។

ជ័យជម្នះ១ទៀតដែលរាប់ចូលគម្រប់ទី៧របស់ពួកគេដែរនោះគឺការផ្ដួល PSG ៣ទល់នឹង២ នៅ Champions League ដោយ Firmino គឺជាអ្នកស៊ុតបញ្ចូលទីយកឈ្នះនៅម៉ោងរបួស។ នៅ Premier League ធ្លាប់មានកំណត់ត្រាឈ្នះជាប់គ្នាច្រើនប្រកួតបែបនេះចំនួន៥ដងមកហើយ។

Chelsea ធ្លាប់ធ្វើបាន២ដងនៅរដូវកាល ២០០៥/០៦ និងរដូវកាល ២០០៩/១០ ហើយពួកគេបានលើកពានទាំងពីរលើកនៅចុងរដូវកាល។ Manchester City ធ្លាប់ធ្វើបានបែបនេះដែរនៅរដូវកាលដំបូងក្រោមការដឹកនាំរបស់ Guardiola ហើយ Newcastle United ចារកំណត់ត្រាដូច្នេះកាលពីជាង២០រដូវកាលមុនគឺនៅរដូវកាល ១៩៩៤/១៩៩៥៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ វីរ័ត្ន