គ្រូ​ West Ham ប្រាប់​យុទ្ធសាស្ត្រ​ពិសេស​ចាប់​ Chelsea មិន​ឲ្យ​ធ្វើ​អ្វី​ចេញ

  • 2018-09-24 02:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណត់ត្រា​ឈ្នះ​១០០% ​ក្នុង Premier League រដូវ​កាល​នេះ​របស់ Chelsea ត្រូវ​បាន​បញ្ចប់​ដោយ​ក្លឹប​ញញួរ​យក្ស West Ham ដោយ​សារ​តែ​  Eden Hazard ​ត្រូវ​ចាប់​ជាប់​មិន​ឲ្យ​ក្រឡុក​ក្នុង​ទីលាន។ នេះ​ជា​សម្ដី​របស់ Manuel Pellegrini។

លោក​ Maurizio Sarri ចាប់​ផ្ដើម​រដូវ​កាល​ដំបូង​នាំ​ Chelsea ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​ក្នុង​ PL ប៉ុន្តែ​កំណត់ត្រា​ឈ្នះ​នេះ​ត្រូវ​បាន​បញ្ចប់​ក្នុង​សប្ដាហ៍​ទី​៦​កាល​ពី​យប់​មិញ។ ប្រកួត​ស្មើ​គ្នា ០-០ Pellegrini ដែល​ជា​គ្រូ​របស់ West Ham ប្រាប់​យុទ្ធសាស្ត្រ​​ថា ពួក​គេ​បើក​ឲ្យ Chelsea លេង​ដោយ​សេរី​នៅ​ខាង​ស្ដាំ ប៉ុន្តែ​​បិទ​ឲ្យ​ជាប់​​កីឡាករ​សំខាន់​២​នាក់​គឺ Marcos Alonso និង Hazardrd ដែល​នៅ​ខាង​ឆ្វេង។

“ពួក​យើង​​លេង​ដោយ​បច្ចេកទេស​ល្អ ព្រោះ​ពួក​យើង​​អនុញ្ញាត​ឲ្យ​ពួក​គេ​លេង​គ្រប់​កន្លែង​ដែល​គេ​ចង់​លេង ហើយ​​ពួក​យើង​​ការពារ​ឲ្យ​បាន​ល្អ។ ភាគ​ច្រើន​ពួក​គេ​លេង​នៅ​ផ្នែក​ខាង​ស្ដាំ ដូច្នេះ​ពួក​គេ​មិន​អាច​បង្កើត​ឱកាស​ច្រើន​ទេ ព្រោះ​ខាង​ឆ្វេង lonso និង Hazard ពួក​យើង​ចាប់​ជាប់​ហើយ"៕​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ