ស្រាយ​ចម្ងល់​រឿង​ ផល​ សោភ័ណ្ឌ​ វ៉ៃ​ត្រូវ​​កន្លែង​​ណា​ទើប​ថៃ​សន្លប់​?

  • 2018-09-24 02:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទស្សនា​គុន​ខ្មែរ​ជា​ច្រើន​បាន​​ឆ្ងល់ពី​ការ​សន្លប់​របស់​កីឡាករ​ថៃ​ Bukjoh Sor. Anucha​ កាល​ពី​យប់​មិញ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ក្នុង​ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​គុន​ខ្មែរ ផល សោភ័ណ្ឌ ដែល​ដំណើរ​ការ​បាន​តែ​២​ទឹក​ប៉ុណ្ណោះ។

ផល សោភ័ណ្ឌ ទទួល​បាន​ជ័យជម្នះ​

ជើង​ខ្លាំង​គុន​ខ្មែរ ផល​ សោភ័ណ្ឌ​ បាន​​ប្រាប់​ខ្លី​ថា​ តាម​ពិត​រូប​គេ​ពិត​ជា​​បាន​វ៉ៃ​កែង​ស្តាំ​ត្រូវ​លើ​​ថ្ងាស​​របស់​កីឡាករ​ថៃ​ Bukjoh Sor. Anucha​ មែន ប៉ុន្តែ​​ពេល​នោះ កីឡាករ​ថៃ​មិន​​ទាន់​ដួល​ភ្លាម​ៗ​ទេ ហើយ​កែង​របស់​ខ្លួន​បាន​អូស​​រហូត​ដល់​​ស្មា​របស់​កីឡាករ​ថៃ​ ស្រប​ពេល​ដែល​រូប​ភាព​វីដេអូ​ចាប់​បាន​ច្បាស់​កន្លែងស្មា​​ហ្នឹង​ទើប​បាន​ជា​អ្នក​ខ្លះ​មើល​មិន​ទាន់ ហើយ​​មិន​ឃើញ​ថា រូប​គេ​វ៉ៃ​ត្រូវ។

សោភ័ណ្ឌ បញ្ជាក់​ថា ការ​​វ៉ៃ​កែង​របស់​ខ្លួន​​​ពេល​នោះ​​​​លឿន​ និង​ធ្ងន់​ ចំ​លើ​​ថ្ងាសរបស់​កីឡាករ​ថៃ​រហូត​ធ្វើ​ឲ្យ​កែង​របស់​ខ្លួន​ឈឺ​ទៀត​ផង

ផល​ សោភ័ណ្ឌ​ ផ្ដួល​ជើង​ខ្លាំង​ថៃ​ Bukjoh Sor. Anucha​ ឲ្យ​សន្លប់​នៅ​ទឹក​ទី២​ មិន​អាច​បន្ត​ការ​ប្រកួត​បាន​នា​ជំនួប​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ហើយ​នេះ​ជា​​លើក​ទី​២​ដែល​កីឡាករ​ថៃ​ម្នាក់​នេះ​សន្លប់​ក្រោម​ស្នាដៃ​របស់ សោភ័ណ្ឌ។ ចំណែក​គូ​មិត្តភាព​អន្តរជាតិ​មួយ​ទៀត​​គឺ​ ឡៅ​ ចន្រ្ទា​ ឈ្នះ​ពិន្ទុ​ថៃ​ កាំឡៃផេត​ ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​