ចង់​ស្គាល់​ទេ​? នេះ​ហើយ​ជា​មិត្ត​ស្រី​របស់ Gabriel Jesus កីឡាករ​របស់ Man City

  • 2018-09-29 04:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ludmilla Oliveira da Silva ដែល​មាន​ឈ្មោះ​លើ​ឆាក Ludmilla វ័យ​២៣​ឆ្នាំ​ជា​តារា​ចម្រៀង​ស្រី​របស់​ប្រេស៊ីល និង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មិត្ត​ស្រី​មិន​បង្ហាញ​មុខ​របស់ Gabriel Jesus ខ្សែ​ប្រយុទ្ធ​​របស់ Man City។

តាម​ពាក្យ​ចចាមអារ៉ាម អ្នក​ទាំង​ពីរ​ទាក់ទង​គ្នា​តាំង​ពី​ខែ កក្កដា។ ក្នុង​កិច្ច​សម្ភាសន៍​មួយ​របស់​ទូរទស្សន៍ Globo TV ក្នុង​ខែ​នេះ Ludmilla ត្រូវ​បាន​គេ​សាកសួរ​ទាក់ទង​នឹង​ខ្សែ​ប្រយុទ្ធ​របស់ Premier League ។

សួរ​អំពី​រឿង​ខ្សឹបខ្សៀវ​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ តារា​ចម្រៀង​ស្រី​ Ludmilla បាន​ញញឹម​និង​និយាយ​ថា៖ "ខ្ញុំ​មិន​ដឹង​ទេ ប្រហែល​ចេញ​ពី​វិបសាយ​ខ្លះ។ Gabriel ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​និង​មិត្ត​ស្និទ្ធស្នាល​ម្នាក់"។ យ៉ាងណាមិញ កាល​ពី​ខែ​មុន​អ្នក​ទាំង​ពីរ​ទើប​តែ​បង្ហោះ​រូប​ថត​ជាមួយ​គ្នា​នៅ កោះ Ibiza៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម