អ្នកស្លាប់កើនជិត ១ ពាន់នាក់ក្រោយស៊ូណាមិនៅឥណ្ឌូនេស៊ី ខណៈជាង ២លាននាក់រងផងប៉ះពាល់

  • 2018-10-01 02:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​រលក​យក្ស​ស៊ូណាមិ​វាយ​ប្រហារកោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី បាន​កើន​ឡើង​រហូត​ដល់ ៨៣២​នាក់ ខណៈ​អ្នក​ជំនាញ​ប៉ាន់​ប្រមាណ​ថា​អាច​នឹង​កើន​ឡើង​ថែម​ទៀត។

រយៈ​ពេល ២​ថ្ងៃ​ក្រោយ​ពេល​ខ្យល់​ព្យុះ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៥​វ៉ិចទ័រ​បាន​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​កម្ពស់​រហូត​ជាង ៣​ម៉ែត្រ ហើយ​វាយ​ប្រហារ​មក​លើ​ឆ្នេរ​ភាគ​ខាង​ជើង។ អាជ្ញាធរ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​ធ្វើ​ការ​រុក​រក​អ្នក​បាត់​ខ្លួន និង​អ្នក​រង​របួស​ជា​ច្រើន​នាក់។ ជាមួយ​គ្នា​ដែរ ផ្លូវ​រត់​យន្តហោះ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ជា​ហេតុ​ធ្វើ​ឲ្យ​ជើង​ហោះ​ហើរ​ក្នុង​តំបន់​ត្រូវ​កាត់​ផ្ដាច់ ចំណែក​ឯ​ផ្លូវ និង​ស្ពាន​មួយ​ចំនួន​ក៏​រ​ងផល​ខូច​ខាត​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ដែរ​ថា អ្នក​នាំ​ពាក្យ​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី ប៉ាន់​ប្រមាណ​ថា​យ៉ាង​ហោច​ណាស់​ប្រជាជន​ជាង ២,៤​លាន​នាក់​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​រលក​ស៊ូណាមិ ហើយ​មនុស្ស​ជាង ១៧ ០០០​នាក់​បាត់​បង់​ផ្ទះ​សម្បែង៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម