អនុប្រធានាធិបតីឥណ្ឌូនេស៊ី បញ្ចេញក្បាច់រាំជាមួយចៅស្រី កំពុងទទួលការចាប់អារម្មណ៍ខ្លាំង (វីដេអូ)

  • 2018-10-01 03:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Jusuf Kalla បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​វីដេអូ​លោក​បញ្ចេញ​ក្បាច់​រាំ​ជាមួយ​ចៅស្រី ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម។

វីដេអូ​ឃ្លិប​ដែល​មាន​រយៈពេល ២០វិនាទីនោះ ដំបូង​ឡើយ​បាន​បង្ហាញ​ឲ្យ​ឃើញ នាង Jamila ដែល​ជា​ចៅ​ស្រី​លោក Kalla កំពុង​រាំ​តាម​បទ «Cartier» របស់​តារា​ចម្រៀង Dopebwoy។ មួយរំពេច​ក្រោយ​មក លោក Kalla បាន​ដើរ​ចូល​មក រួច​ក៏​ចាប់ផ្ដើម​លើក​ដៃ​ឡើង​លើ និង​រាំ​ជាមួយ​គ្នា​តែម្ដង។

វីដេអូ​នេះ​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ដ៏​ល្បី ឈ្មោះ Tik-Tok និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។ យ៉ាងណាមិញ អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី វ័យ៧៦ឆ្នាំ​ខាង​លើ បាន​អះអាង​ថា លោក​គ្មាន​បញ្ហា​ឡើយ​ចំពោះ​វីដេអូ​ដែល​កំពុង​ល្បី​នេះ ព្រោះ​លោក​ចូលចិត្ត​លេង​ជាមួយ​ចៅ​ស្រី​ណាស់៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី