លេច​រឿង Zidane ទូរសព្ទ​ទៅ Mourinho ទាក់ទង​នឹង​ការងារ​នៅ Man Utd

  • 2018-10-01 03:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidan ត្រូវ​បាន​គេ​រាយការណ៍​បាន​ទូរសព្ទ​ទៅ​កាន់​លោក Jose Mourinho  ដើម្បី​ប្រាប់​ថា​លោក​មិន​ទាន់​មាន​គម្រោង​ចូល​ជំនួស​កន្លែង​នៅ Man Utd ទេ។

អតីត​វីរបុរស​របស់​បារាំង​ត្រូវ​បាន​គេ​រំពឹង​​នឹង​អាច​ចូលកាន់​តំណែង​នៅ​ក្លឹប​បិសាច​ក្រហម​ជំនួស​កន្លែង​របស់ Mourinho ដែល​​​​កំពុង​ដឹក​​នាំ​ក្រុម​​មិន​បាន​​ល្អ។ United ត្រូវ​បាន​រាយការណ៍​​បាន​​​ធ្វើ​ការ​ទាក់ទង​ពិភាក្សា​ជាមួយ Zidane ដែល​​កំពុង​នៅ​ទំនេរ​គ្មាន​ការងារ។

ប៉ុន្តែ​ផ្អែក​តាម The Sun បាន​ចុះ​ផ្សាយ​ថា Zidane បាន​ទូរសព្ទ​​ទៅ​កាន់ Mourinho ដើម្បី​បន្ធូរ​ការ​ភ័យ​ព្រួយ​ និង​បាន​បង្ហើប​​ថា អ្នក​តំណាង​របស់​លោក​បាន​សួរ​​តើ​ចង់​កាន់​តំណែង​នៅ​ Man Utd ទេ​ ប្រសិន​វា​ទំនេរ? ទល់​នឹង​ពេល​នេះ Mourinho ត្រូវ​បាន​ក្លឹប​ផ្ដល់​ឱកាស​មួយ​សប្ដាហ៍​ទៀត​ដើម្បី​​បង្វែរ​ស្ថានការណ៍​ឲ្យ​ល្អ​ឡើង​វិញ។

៧​ប្រកួត​ក្នុង​លីគ​រដូវ​កាល​នេះ Manchester United ​បាន​ចាញ់​៣​ប្រកួត​ទៅ​ហើយ​ដោយ​ថ្វី​ជើង Brighton , Tottenham  និង​ West Ham កាល​ពី​ចុង​សប្ដាហ៍។ ​ពាក់​កណ្ដាល​សប្ដាហ៍​​នេះ​ពួក​គេ​ត្រូវ​ជួប​ Valencia នៅ Champions League៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ