កំពុង​យ៉ាប់​ផង Man Utd ប៉ះ Valencia យប់​នេះ​បាត់​កីឡាករ​សំខាន់​ច្រើន

  • 2018-10-02 02:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jesse Lingard, Ashley Young និង Ander Herrera  នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ឲ្យ Manchester United ទល់​នឹង Valencia ក្នុង​ពូល H នៃ​ពាន Champions League នៅ​រាត្រី​នេះ ដោយ​សារ​បញ្ហា​របួស។

Young បាន​ដើរ​តួ​នាទី​ធ្វើ​ជា​ប្រធាន​ក្រុម​របស់​បិសាច​ក្រហម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ពេល​ចាញ់ West Ham ៣-១។ ខ្សែ​ការពារ Marco Rojo ដែល​មិន​ទាន់​បាន​លេង​សោះ​ក្នុង​រដូវ​កាល​នេះ ក៏​កំពុង​របួស​ដូច​គ្នា។

United បច្ចុប្បន្ន​កំពុង​តែ​នៅ​កំពូល​តារា​ពូល H បន្ទាប់​ពី​យក​ឈ្នះ Young Boys ក្នុង​ការ​ប្រកួត​បើក​ឆាក ប៉ុន្តែ​ចាប់​តាំង​ពី​ប្រកួត​នោះ​មក​ពួក​គេ​មិន​ទាន់​ឈ្នះ​សោះ​ គិត​គ្រប់​កម្មវិធី។ សាកសួរ​មុន​ការ​ប្រកួត​អំពី​ការ​មិន​ឈ្នះ​ជាប់​ៗ​គ្នា អ្នក​ចាត់​ការ​លោក Jose Mourinho  បាន​និយាយ កីឡាករ​របស់​លោក​មួយ​ចំនួន​គិត​ពី​ក្រុម​ជា​កីឡាករ​មួយ​ចំនួន​ទៀត។

សម្រាប់​ក្រុម​អេស្ប៉ាញ Vacencia ក្នុង​ការ​ប្រកួត​បើក​ឆាក UCL ពួក​គេ​បាន​ចាញ់ Juventus ២-០ ក្នុង​ផ្ទះ​ខ្លួន​ឯង។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​លេខ​៣​ក្នុង​ពូល៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី