Pogba ថា ខែ​មករា​ខាង​មុខ​​ចេញ​ហើយ ប្រសិន Mourinho បន្ត​នៅ Man Utd

  • 2018-10-02 03:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba បាន​​និយាយ​ថា គេ​នឹង​ចាកចេញ​ពី Manchester United នៅ​ខែ​ មករា​ខាង​មុខ ប្រសិន​លោក Jose Mourinho មិន​ព្រម​ទៅ​ណា​ពី​ក្លឹប។

សម្រាប់​កាល​ពី​ម្សិលមិញ Mourinho បាន​បញ្ជាក់​ថា ការងារ​របស់​លោក​គឺ​សុវត្ថិភាព។ លោក​ក៏​បាន​ព្រមាន​ទៅ  Alexis Sanchez អាច​នឹង​​មិន​បាន​លេង​ រហូត​ដល់​គេ​ពង្រឹង​សមត្ថភាព​​បាន​ឡើង​វិញ។ ទៅ​ចាប់​អារម្មណ៍ Pogba គេ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​​ថា គេ​មិន​​អាចនៅ​ជជែក​តវ៉ា​ជាមួយ​អ្នក​ចាត់​ការ​បាន​ទៀត​ទេ។

គេ​ពិត​ជា​ពិបាក​ទទួល​យក​បាន​នៃ​ការ​លេង​ក្នុង​ទម្រង់​និង​បច្ចេកទេស​ដែល​គ្មាន​នរណា​អាច​​ក្ដាប់​បាន​។ មួយ​រយៈ​ចុងក្រោយ​ទំនាស់​រវាង Pogba និង Mourinho កាន់​តែ​ក្ដៅ​គគុក។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ក៏​បាន​ដក​តំណែង​ប្រធាន​ក្រុម​រង​ពី Pogba បន្ទាប់​ពី​គេ​សុំ​ក្លឹប​ចាកចេញ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ