គ្រូ ​Spurs បាន​និយាយ​ថា Messi ប៊ិះ​នឹង​ចេញ​ពី​ Barca ទៅ​ហើយ​កាល​ពី​ជាង​១០​ឆ្នាំ​មុន

  • 2018-10-02 11:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​Barcelonaទល់​នឹង​Tottenham Hotspurក្នុង​ក្របខ័ណ្ឌ​ UEFA Champions League លោក​Mauricio Pochettino បាន​លើក​ឡើង​ថា​កីឡាករ​ Lionel Messi កៀក​នឹង​ផ្ទេរ​ទៅ​ក្លឹប​ Espanyol នៅ​ឆ្នាំ​២០០៥។

អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​លីគ​កំពូល​អង់គ្លេស​មួយ​នេះ​បាន​និយាយ​ថា​៖ "ខ្ញុំ​ចាប់​ផ្ដើម​ឮ​ពី​ឈ្មោះ​គេ​(Lionel Messi) កាល​ពី​ខ្ញុំ​នៅ​ជា​កីឡាករ​របស់​ក្លឹប​ Espanyol។ គេ​បាន​ចាក​ចេញ​ពី​អាហ្សង់ទីន​ទៅ​ចូល​រួម​ជាមួយ​ Barcelona កាល​ពី​នៅ​អាយុ​១៣​ឆ្នាំ"។

លោក​ Pochettino បាន​បន្ត​ថា​៖ “Messi ប៊ិះ​នឹង​ទៅ​លេង​ឲ្យ​ក្លឹប​ Espanyol គឺ​ប៊ិះ​មែន​ទែន​តែ​ម្ដង​។ ប៉ុន្តែ​នៅ​ពេល​ប្រកួត​មិត្តភាព​ពាន​Joan Gamperរវាង​ Barcelona និង​ Juventus គេ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​។ នេះ​គឺ​ជា​ហេតុ​ដែល​នាំ​ឲ្យ​ Barcelonaបន្ត​ឲ្យ​គេ​លេង​នៅ​ក្លឹប​ត​ទៅ​ទៀត"។

គ្រូ​Spurs បន្ថែម​ទៀត​ថា៖ "បើ​សិន​ជា​គ្មាន​ Messi លេង​ក្នុង​ប្រកួត​នោះ​ទេ កុំ​អី Messi អាច​នឹង​ក្លាយ​ជា​កំពូល​កីឡាករ​នៅ​ក្នុង​ក្លឹប​ Espanyol ហើយ​Espanyol ប្រហែល​ក្លាយ​ជា​ Barcelonaនៅ​ពេល​បច្ចុប្បន្ន​។ ពួក​យើង​ទាំង​ពីរ​អាច​ទៅ​ជា​មិត្ត​រួម​ក្រុម​ហើយ​ខ្ញុំ​ប្រហែល​ជា​នៅ​ Espanyol ដើម្បី​បង្វឹក​គាត់​ដែរ។

Pocettino ធ្លាប់​លេង​ឲ្យ​ក្លឹប Espanyol ក្នុង​នាម​ជា​កីឡាករ​ពី​ឆ្នាំ ១៩៩៤ ដល់​ ២០០១ និង​ពី​ឆ្នាំ ២០០៣ ដល់ ២០០៦។ លោក​បាន​ដឹកនាំ​ក្លឹប​អេស្ប៉ាញ​ពី​ឆ្នាំ ២០០៩ ដល់​ ២០១២។

Messi គឺ​ជា​វីរបុរស​របស់​ក្លឹប Barcelona។ តាំង​ពី​ចូល​លេង​ឈុត​ធំ​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ ២០០៤ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ស៊ុត​ចូល​សរុប ៥៦០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៦៤៦ លើក ហើយ​បាន​ជួយ​ក្លឹប​ឲ្យ​បាន​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី