សិស្សវិទ្យាល័យម្នាក់ចេញទៅដណ្ដើមពានផ្នែកសម្រស់ នៅម៉ាឡេស៊ីព្រឹកមិញ

  • 2018-10-03 08:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ​​ម៉ូដែល​ស្រស់​ស្អាត​ម្នាក់ គឺ​កញ្ញា ណេត ស្រីនីង ត្រូវ​បាន​​ប្រធាន​ក្រុម​ម៉ូដែល ​"តារា​រះ​ថ្មី​កម្ពុជា" បញ្ជូន​ទៅ​ដណ្ដើម​ពាន​​ក្នុង​ការ​ប្រកួត​សម្រស់​មួយ​ឈ្មោះ​​ថា Miss Cosmopolitan World 2018 ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ណេត ស្រីនីង បច្ចុប្បន្ន​មាន​វ័យ​​១៨ឆ្នាំ គឺ​ជា​សិស្ស​​​រៀន​ថ្នាក់​ទី១១ នៃ​​វិទ្យាល័យ​មួយ​ក្នុង​​រាជធានី​ភ្នំពេញ។

តាម​ការ​ឲ្យ​ដឹង​ពី ​កញ្ញា សូរ្យ អេនណា ប្រធាន​ក្រុម​ម៉ូដែល​"តារា​រះ​ថ្មី​កម្ពុជា" កម្មវិធី​ Miss Cosmopolitan World 2018 គឺ​ជា​កម្មវិធី​មួយ​ដែល​លើក​ស្ទួយ​ពី​វិស័យ​វប្បធម៌​ប្រពៃណី​និង​​ទេសចរណ៍​ជាតិ​របស់​ប្រទេស​ជុំវិញ​ពិភព​លោក ដោយ​កម្មវិធី​នេះនឹង​ត្រូវ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី៣ ដល់​២១ ខែ តុលា នៅទីក្រុង​កូឡាឡាំពួរ ប្រទេស​​ ​ម៉ាឡេស៊ី។ ប្រទេស​ដែល​នឹង​ត្រូវ​ចូល​រួម​កម្មវិធី​នេះ​ទាំការ​ចេញ​ទៅ​ប្រកួត​នេះ ​ក្រៅ​ពី​ទេពកោសល្យ​សិល្បៈ​ដើរ​​បង្ហាញ​ម៉ូដ ​និង​សម្រស់​ពី​ធម្មជាតិ ​​កញ្ញា ង​អស់​មាន​ចំនួន​៣០ប្រទេស ហើយ​​ប្រទេស​នីមួយៗ​អាច​បញ្ជូន​ម៉ូដែល​ម្នាក់​ទៅ២នាក់​ចូល​រួម សម្រាប់​ប្រទេស​កម្ពុជា​បាន​បញ្ជូន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​កញ្ញា ណេត ស្រីនីង តែ​ម្ដង។

ការ​ចេញ​ទៅ​ប្រកួត​នេះ ​ក្រៅ​ពី​ទេពកោសល្យ​សិល្បៈ​ដើរ​​បង្ហាញ​ម៉ូដ ​និង​សម្រស់​ពី​ធម្មជាតិ ​​កញ្ញា ណេត ស្រីនីង ក៏​បាន​ត្រៀម​នៅ​ឈុតអប្សរា ដើម្បី​បង្ហាញ​ដល់​ពិភព​​លោក​បាន​ទស្សនា​ផង​ដែរ។

សូរ្យ អេនណា​ថា សម្រាប់​កម្មវិធី​ Miss Cosmopolitan World កន្លង​មក​អ្នក​រៀបចំ​កម្មវិធី​ធ្លាប់​បាន​ទាក់ទង​ក្រុម​ម៉ូដែល​​​របស់​​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ដោយ​កូន​ក្រុម​នាង​មិន​អាច​សុំ​ច្បាស់ សាលា​រៀន​បាន​ ក៏​មិន​ទៅ​ចូល​រួម​ប្រកួត ហើយ​ទើប​តែ​សម្រេច​បាន​បញ្ជូន​ទៅ​​ឆ្នាំ​នេះ។

ប្រធាន​ក្រុម​រូប​នេះ បាន​ដាក់​ក្ដី​រំពឹង​ថា កញ្ញា ណេត ស្រីនីង នឹង​អាច​ដណ្ដើម​ពានណា​មួយ​ពី​កម្មវិធី យក​មក​​ឲ្យ​ក្រុម​ក៏​ដូច​ជា​ប្រទេស​ជាតិ​ជាក់​ជា​មិន​ខាន៕

អត្ថបទៈ ស៊ុនហួត