មិនចង់ឃើញទីក្រុងគគ្រិច! ស៊ីនទ្រី ស្នើសុំអ្នកភ្នំពេញទាំងអស់ធ្វើរឿងសំខាន់១គត់

  • 2018-10-04 03:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​ក្រុមហ៊ុន ស៊ីន ទ្រី​ ជូន​ដំណឹង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ ពី​​ការ​ផ្ដល់​សេវា​សម្អាត ប្រមូល និង​ដឹក​ជញ្ជូន​សំណល់​ នឹង​មាន​ភាព​រអាក់រអួល​បន្តិច​បន្តួច​ចំនួន ០៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ស្នើ​ឲ្យ​គ្រប់​ម្ចាស់​ទីតាំង​ទាំង​អស់​អធ្យាស្រ័យ​ យោគយល់ មេត្តា​កុំ​បញ្ចេញ​សំរាម​តាម​ទី​សាធារណៈ ឬ​ដង​ផ្លូវ។ ការស្នើសុំ​នេះ ក្នុង​គោលបំណង​ សូម​ឲ្យ​ប្រជាពលរដ្ឋចូលរួម ​ដើម្បីទីក្រុងស្អាត និងមានសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យប្រពៃណីជាតិខាងមុខ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន​ក៏​បាន​រៀបចំ​កម្លាំង​កម្មករ​ស្ម័គ្រ​ចិត្ត ​ដើម្បី​បម្រើ​ការងារ​ផ្ដល់​សេវា​សម្អាត និង​ប្រមូល​សំណល់​តាម​បណ្ដា​ផ្លូវ​ធំៗ និង​ទី​ប្រជុំជន​មួយ​ចំនួន​ផង​ដែរ។ ​

អត្ថបទ៖ ស៊ិន សាវ៉េត