ពិព័រណ៍ “នារី​សម័យ​ថ្មី” ដំបូង និង​ធំ​បំផុត​នៅ​កម្ពុជា បញ្ចុះ​តម្លៃ ២០% ដល់ដៃគូ​អាជីវកម្ម

  • 2018-10-04 09:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ ក្រុមហ៊ុន 360 Ads Events សហការ​ជាមួយ​វិបសាយ​ព័ត៌មាន​ស្រីៗធំ​ជាង​គេ​ប្រចាំ​កម្ពុជា «កញ្ញា» របស់​ក្រុមហ៊ុន​ Sabay Digital Plus ​ធ្វើ​សន្និសីទ​ព័ត៌មាន​រួម​គ្នា​ប្រកាស​រៀបចំ​ពិព័រណ៍ «នារី​សម័យ​ថ្មី (Ladies' Fair)» ជា​ផ្លូវ​ការ ដំបូង និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​២០១៨ នៅ​កម្ពុជា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ដោយ​មាន​ការ​ចូលរួម​​របស់​ក្រុមហ៊ុន​ដៃគូ​សហការ​ធំៗ​ពីរនៅ​កម្ពុជា គឺ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ឥត​សាច់ប្រាក់ PiPay និងវិបសាយទិញ​លក់​អចលទ្រព្យ​​ Real Estate.com ។

ពិព័រណ៍ «នារី​សម័យ​ថ្មី» ដែល​នឹង​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​ ២២-២៣ ខែ​ធ្នូ ២០១៨ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​នោះ គឺ​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​លក់​ផលិតផល​ម៉ាក​ល្បីៗ​គ្រប់​ប្រភេទ​សម្រាប់​ស្រីៗ ដោយ​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ធំ​បំផុត​​រហូត​ដល់ ៨០%។

កញ្ញា ដែក ដារី អ្នក​គ្រប់គ្រង​ក្រុមហ៊ុន 360 Ads Event ថ្លែង​ថា៖ "នេះ​ជា​លើក​ដំបូង កម្ពុជា​យើង​មាន​ពិព័រណ៍​ពិសេស​បែប​នេះ​សម្រាប់​ស្ត្រី ហើយ​មាន​ផលិត​សម្បូរ​បែប​សម្រាប់​ស្ត្រី​ចង់ Shopping។ យើង​រៀបចំ​ពិព័រណ៍​នេះ​ឡើង​សម្រាប់​គោលដៅ​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។ យើង​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ២ ម៉ឺន​នាក់។

កញ្ញា ដែក ដារី

សម្រាប់​ដៃគូ​អាជីវកម្មរបស់​យើងវិញ យើង​កំពុងផ្ដល់​ឱកាស​ពិសេស​ដល់ពួកគាត់ ដោយ​បញ្ចុះ​តម្លៃ ២០% សម្រាប់​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​កក់​ស្ដង់ផលិតផល ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ ៣១ តុលា”។

ពិព័រណ៍ នារី​សម័យ​ថ្មី មាន​ស្តង់​លក់​ផលិតផល​ម៉ាក​ល្បីៗ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក សរុប​ប្រមាណ​ជា ៣០០ ស្ដង់ ក្នុង​នោះ​មាន​ផលិត​ផល ដូច​ជា សម្លៀក​បំពាក់ និង​គ្រឿង​តុបតែង (Apparel & Accessories) សម្រស់ និង​ម៉ូដ (Beauty & Fashion) កីឡា និង​សុខភាព (Sports & Fitness) សម្ភារៈ​ផ្ទះ​បាយ (Home Appliances) ផលិត​ផល​កូន​ក្មេង (Baby Care) សុខភាព (Health Care) អាហារ និង​ភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និង​អចលនទ្រព្យ (Real Estate)។  

អ្នក​ស្រី សរ សុគន្ធី

“យើង​រីករាយ​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន 360 Ads Event ឲ្យ​មាន​ពិព័រណ៍​នេះ​ឡើង។ តាម​រយៈ​សហការ​នេះ និង​ការ​ផ្សព្វផ្សាយ​លើ​វិបសាយ កញ្ញា យើង​បាន​ផ្ដល់​តម្លៃ​បន្ថែម​ដល់​អ្នក​អាន​របស់​យើងជាក់ស្ដែង តាមរយៈ​ Shopping ក្នុង​តម្លៃ Discount យ៉ាង​ច្រើន​ដល់ ៨០%។ កន្លងមក កញ្ញា ​ផ្ដល់តែ​ព័ត៌មាន content (មាតិកា) ជុំវិញ​រឿង​ពាក់ព័ន្ធ​ស្រីៗ ជា​ចំណេះដឹង ជា​តិចនិក ជា​ដំណោះស្រាយទាក់ទង​នឹងជីវិត​ស្នេហា គ្រួសារ សម្រស់ សុខភាព ដល់​អ្នក​អានជាស្ត្រី​របស់​យើងប៉ុណ្ណោះ។ ​អ្នកស្រី សរ សុគន្ធី អ្នកគ្រប់គ្រង​វិបសាយ «កញ្ញា» ថ្លែង​ដូច្នេះ។

សម្រាប់​ការ​កក់ សូម​​ទាក់ទង​ទូរសព្ទ​លេខ 089 777 670 ឬ 012 302 382 ៕

អត្ថបទ៖ សុខណា