ខ្សែ​ប្រយុទ្ធ​ទាំង​១០​រូប​ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ

  • 2018-10-04 11:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាកីឡាករ​ទាំង​១០​រូប​ខាង​ក្រោម​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​ចូល​បាន​ច្រើន​គ្រាប់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រកួត​ក្រុម​ជម្រើស​ជាតិ​៖

១០.Kinnah Phiri៖ ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​ Malawi រូប​នេះ​ស៊ុត​ចូល​បាន​៧១​គ្រាប់​ក្នុង​១១៥​ប្រកួត​។

៩.Bashar Abdullah៖ ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​ Kuwait នេះ​បាន​ស៊ុត​ចូល​៧៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៣៣​លើក​។

៨.Sandor Kocsis៖ បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហុងគ្រី​បាន​ចំនួន​៧៥​គ្រាប់​ក្នុង​៦៨​ប្រកួត​។

៧.Pele៖ វីរបុរស​បាល់ទាត់​ប្រេស៊ីល​រូប​នេះ​បាន​រក​គ្រាប់​បាល់​បាន​ចំនួន​៧៧​គ្រាប់​ក្នុង​៩១​ប្រកួត​។

៦.Hussein Saeed៖ កីឡាករ​នៃ​ជម្រើស​ជាតិ​អ៊ីរ៉ាក់​រូប​នេះ​បាន​រក​គ្រាប់​បាល់​បាន​ចំនួន​៧៨គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៣៧​លើក​។

៥.Godfrey Chitalu៖ ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​ Zambia រូប​នេះ​បាន​ស៊ុត​ចូល​៧៩​គ្រាប់​ក្នុង​១០៨​ប្រកួត។

៤.Kunishige Kamamoto៖ ខ្សែ​ប្រយុទ្ធ​ជប៉ុន​នេះ​បាន​ស៊ុត​ចូល​៨០​គ្រាប់​ក្នុង​៨៤​ប្រកួត​។

៣.Ferenc Puskas៖ បាន​ស៊ុត​ចូល​៨៤​គ្រាប់​ក្នុង​៨៩​ប្រកួត​នៃ​ក្រុម​ជម្រើស​ជាតិ​ហុងគ្រី​និង​អេស្ប៉ាញ។

២.Cristiano Ronaldo៖ រក​បាន​៨៥​គ្រាប់​ក្នុង​១៥៤ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​។

១.Ali Daei៖ បាន​ស៊ុត​ចូល​១០៩​គ្រាប់​ក្នុង​១៤៩​ប្រកួត​នៃ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី