វ័ណ្ឌកឡើងវិលក្បុងបែបនេះ តើ Fan Bingbing ដាច់ចិត្តលក់វីឡាទាំង ៤១ មក​បង់ពិន័យទេ?

  • 2018-10-05 02:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សំងំ​លាក់​ខ្លួន​រយៈ​ពេល​ ១០០​ថ្ងៃ​ ទីបំផុត​ Fan Bingbing ក៏​បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ និង​ទទួល​ស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​ខុស​ទាក់​ទង​នឹង​ករណី​គេចពន្ធ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ Fan Binbing ត្រូវ​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន  បាន​សម្រេច​ពិន័យ​នាង​ដល់​ទៅ​៨៩២លានយ័ន​ (ប្រហែល​ ១៣០លានដុល្លារ)។ ចំនួន​ប្រាក់​ពិនិ័យ​នេះ​ពិត​ជា​ច្រើន​ ហើយ​ផ្ដល់​នូវ​ភាព​លំបាក​សម្រាប់​នាង​ក្នុង​ការ​បង់​ឲ្យ​ទាន់​ពេល​វេលា បើ​មិន​ដូច្នោះ​ទេ នាង​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​មិនខាន។

ជាការពិត​ តារា​ស្រី​រូបនេះ​ គឺ​ជា​តារា​ដែល​មាន​ឥទ្ធិពល​ម្នាក់​ប្រចាំ​ពិភពសិល្បៈ​ និង​អាច​រក​ចំណូល​បាន​ច្រើន​មិនធម្មតា​នា​ពេល​កន្លង​មក។ ប៉ុន្តែ​ដោយ​សារ​ច្បាប់​តម្រូវ​ឲ្យ​​បង់​ប្រាក់​ពិន័យ​ដ៏​ច្រើន​សន្ធឹក​ក្នុង​រយៈ​មួយ​ខែ​បែប​នេះ​ សូម្បី​មហាសេដ្ឋី​ Jack Ma ក៏​ពិបាក​ធ្វើ​ដែរ។ ដូចនេះ​តើ​ Fan Bingbing មាន​វិធី​យ៉ាងណា?

ជាក់ស្ដែង​ ផ្អែក​តាមការបង្ហាញ​របស់​វិបសាយ​ព័ត៌មាន​ចិន​មួយ​បាន​ឲ្យ​ដឹង​ថា​ តារា​សម្ដែង​រូប​នេះ​ មាន​អចលនទ្រព្យ​ជា​ផ្ទះ​វីឡា​ច្រើន​កន្លែង​សរុប​ទាំង​អស់​ ជិត​១ម៉ឺនម៉ែត្រការ៉េ ដែល​គិត​ជា​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ក៏​ ខ្ទង់​ជាង​ ១ពាន់លានដុល្លារ​ដែរ។ ហេតុ​នេះ​ តាមរ​យៈ​ការ​រំពឹង​ទុក​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​ បាន​បង្ហាញ​ដូចៗ​គ្នា​ថា​ Fan Bingbing នឹង​លក់​​ផ្ទះ​វីឡា​ទាំង​ ៤១​កន្លែង​នោះ​ ដើម្បី​យក​លុយ​រំដោះខ្លួន៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី