វិបសាយ​បរទេស​មួយ​ចុះ​ផ្សាយ​ព័ត៌មាន​ពី Fan Bingbing ​បែរ​ច្រឡំ​ដាក់​រូប​សង្សារ Luhan

  • 2018-10-05 02:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ពាក់ព័ន្ធ​ការ​គេច​ពន្ធ​របស់​តារា​សម្ដែង Fan Bingbing កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង ក្រោយ​ខាង​ការិយាល័យ​ពន្ធ​ប្រកាស​ពិន័យ​តារា​ស្រី​រូប​នេះ​ជា​សាច់​ប្រាក់​ប្រហែល ១៣០ លាន​ដុល្លារ។

មិន​មែន​ត្រឹម​តែ​ប្រទេស​ចិន​នោះ​ទេ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​នោះ​ដែរ បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី បូករួម​នឹង​ប៉ែក​អឺរ៉ុប​ក៏​ផ្ដោត​លើ​រឿង​មួយ​នេះ​ខ្លាំង​ដែរ។ ជាក់​ស្ដែង កាល​ពី​ពេល​ថ្មី​ៗ​នេះ កាសែត​របស់​ប្រទេស​អង់គ្លេស​មួយ​មាន​ឈ្មោះ​ថា Sky News បាន​ចេញ​ផ្សាយ​ព័ត៌មាន​ពី​តារា​សម្ដែង Fan Bingbing ជាមួយ​រឿងរ៉ាវ​គេច​ពន្ធ​របស់​នាង ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ខាង​សារព័ត៌មាន​មួយ​នេះ បែរ​ជា​ដាក់​រូប​តារា​សម្ដែង Guan XiaoTong ដែល​ជា​មិត្ត​ស្រី​របស់​តារា​ចម្រៀង Luhan ជំនួស​រូប​ពិត​របស់​តារា​សម្ដែង Fan Bingbing ទៅ​វិញ។

ក្រោយ​ដឹង​ថា ពួកគេ​បាន​ដាក់​រូប​ខុស ខាង​សារព័ត៌មាន Sky News ក៏​បាន​កែ​តម្រូវ​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មហាជន​មួយ​ចំនួន​បាន​ថត​រូប​ដើម​ទុក​ និង​ចែកចាយ​រិះគន់​សារព័ត៌មាន​មួយ​នេះ​ពាសពេញ​បណ្ដាញ​សង្គម។ មហាជន​មួយ​ចំនួន​គិត​ថា កំហុស​នេះ​កើត​មាន​ឡើង​ ដោយ​សារ​តែ​ជនជាតិ​អឺរ៉ុប​ភាគ​ច្រើន​មិន​អាច​បែងចែក​មុខមាត់​ជនជាតិ​អាស៊ី​ឲ្យ​បាន​ច្បាស់លាស់៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម