Mourinho និយាយ​អំពី​ស្ថានភាព​របស់​ក្លឹប​បិសាច​ក្រហម​ Manchester United

  • 2018-10-05 11:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​សុក្រ​នេះ​ អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក​ Jose Mourinho បាន​សារភាព​ថា​លទ្ធផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​កូន​ក្រុម​របស់​លោក​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ឡើយ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ចំពោះ​រឿង​នេះ​ទេ។

កំលុង​សន្និសីទ​ដែល​មាន​រយៈពេល​បី​នាទី​កន្លះ​ គ្រូ​បង្វឹក​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​និយាយ​ថា​៖ " នៅ​ពេល​នេះ​ទើប​តែ​ដើម​ខែ​តុលា​ទេ បើ​យើង​ក្រឡេក​មក​មើល​តារាង​ពិន្ទុ​លីគ​កំពូល​អឺរ៉ុប​ធំ​ៗ​ យើង​ឃើញ​ថា​ជាទូទៅ​លទ្ធផល​នៅ​ខែ​៩ ខែ​១០​មិន​ប៉ះ​ពាល់​ដល់​លទ្ធផល​ប៉ុន្មាន​ខែ​ទៀត​ទេ​ ឬ​ក៏​ដល់​ចប់​រដូវ​កាល​ក៏​មាន " ។

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖ " យើង​នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ​ ដោយ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​យក​៣​ពិន្ទុ​ឲ្យ​បាន​ដើម្បី​ស្ដារ​ស្ថានភាព​របស់​យើង​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រុម​ដែល​ត្រូវ​ប៉ះ​ជាមួយ​យើង​នៅ​ថ្ងៃ​សៅរ៍​នេះ​ (Newcastle United) ត្រូវ​ការ​ពិន្ទុ​ផង​ដែរ​ " ។

លោក​ Mourinho បាន​បន្ថែម​ទៀត​ថា​៖ " យើង​ចាញ់​តែ​មួយ​ប្រកួត​នៅ​ Old Trafford ក្នុង​៧​ប្រកួត​ចុង​ក្រោយ​ពិត​មែន ប៉ុន្តែ​ស្មើ​បី​ប្រកួត​ចុង​ក្រោយ​ក្នុង​ដី​ជា​រឿង​មួយ​មិន​ល្អ។ ដូច្នេះ​ហើយ​វា​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​តែ​ខិត​ខំ​យក​ឈ្នះ​ Newcastle ថ្ងៃ​សៅរ៍​នេះ​ឲ្យ​បាន " ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​ Jose Mourinho ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់​ទាត់​យល់​ឃើញ​ថា​លោក​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ខ្លាំង​បន្ទាប់​ពី​លទ្ធផល​ដើម​រដូវ​កាល​របស់​ក្លឹប​ Manchester United អាក្រក់​ខ្លាំង​នៅ​រយៈពេល​២៩​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម