ប៉ុន្មាន​ម៉ូឌែល​នេះ អេក្រង់​ធំ​ជាង iPhone XS Max ហើយ​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត!

  • 2018-10-09 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XS Max សេរ៊ី​ឆ្នាំ ២០១៨ ជា​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Apple មាន​បំពាក់​អេក្រង់ OELD ទំហំ ៦,៥ អ៊ីញ​ធំ​ជាង​ជំនាន់​មុនៗ​ណា​ទាំង​អស់។ ប៉ុន្តែ​ក៏​មាន​មតិ​មួយ​ចំនួន​គិត​ថា​មិន​ទាន់​គ្រប់គ្រាន់ បែប​នេះ Sabay ណែនាំ​ឲ្យ​ស្គាល់​ ៧ ម៉ូឌែល​ផ្សេង​ទៀត​អាច​លៃលក​តាម​ការ​គួរ។

១.Asus ZenFone 3 Ultra:

ត្រលប់​ទៅ​ខែ​សីហា ឆ្នាំ ២០១៦ ម៉ូឌែល​ ZenFone 3 Ultra បំពាក់​អេក្រង់ ៦,៨ អ៊ីញ IPS LCD បាន​បង្ហាញ​ខ្លួន អម​ជាមួយ​ការ​បំពាក់​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ធុន​កណ្តាល ដោយ​មាន RAM 4GB ថាមពល​ថ្ម ៤ ៦០០mAh និង​កាមេរ៉ា​ក្រោយ​ទំហំ 23MP គួប​ផ្សំ​តម្លៃ​ជិត ៤០០ ដុល្លារ។

២.Huawei Honor Note 8:

បំពាក់​អេក្រង់ SAMOLED ទំហំ ៦,៦ អ៊ីញ បង្ហាញ​រូបភាព​នូវ​កម្រិត ១ ៤៤០ x ២ ៥៦០ ភីកសែល ដោយ​មាន RAM 4GB/128GB ROM ផ្សំ​កាមេរ៉ា​ក្រោយ 13MP និង​ថាមពល​ថ្ម​ធំ ៤ ៥០០mAh ជាមួយ​តម្លៃ​ក៏​ប្រហែល ៤០០ ដុល្លារ​ដូច​គ្នា។

៣.Samsung Galaxy J Max:

បង្ហាញ​ខ្លួន​នៅ​ខែ​សីហា ឆ្នាំ ២០១៦ ស្មាតហ្វូន​មាន​អេក្រង់​ធំ​ដល់ ៧,០ អ៊ីញ ជា​ធុន​មធ្យម​មាន​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​តូច​ដោយ RAM ត្រឹម 1.5GB លាយ​ឡំ​កាមេរ៉ា​ក្រោយ 8MP និង​ខាង​មុខ 3MP តម្លៃ​លក់​នៅ​លើ eBay ថ្លៃ​ប្រហែល ២៣០ ដុល្លារ។

៤.Huawei Honor Note 10:

តម្លៃ​រាង​កល់​ដល់ ៥០០ ដុល្លារ ប៉ុន្តែ​ត្រកូល Honor ម៉ូឌែល​នេះ​ក៏​ទើប​បង្ហាញ​ខ្លួន​នា​ខែ​សីហា​កន្លង​ទៅ មាន​អេក្រង់​ធំ ៦,៩៥ អ៊ីញ កម្រិត ១ ០៨០ x ២ ២២០ ភីកសែល ដោយ​មាន RAM 6/8GB បន្សំ​អង្គ​ផ្ទុក 128GB លាយ​ឡំ​កាមេរ៉ា​ក្រោយ​ភ្លោះ 16+24MP និង​ថាមពល​ថ្ម​ធំ ៥ ០០០mAh។

៥.Xiaomi Mi Max 3:

បំពាក់​អេក្រង់ IPS LCD ទំហំ ៦,៩ អ៊ីញ មាន RAM 6GB ភ្ជាប់​កាមេរ៉ា​ភ្លោះ 12+12MP ដោយ​ម៉ាក​នេះ​ធូរ​ថ្លៃ​ត្រឹម ២៧០ ដុល្លារ​អី​តែ​ប៉ុណ្ណោះ។

៦.Huawei Honor 8X Max:

រចនា​រូបរាង​ប្រហាក់ប្រហែល iPhone XS/XS Max ដោយ​មាន​អេក្រង់ ៧,២ អ៊ីញ ប្រភេទ IPS LCD លាយ​ឡំ RAM 6GB/128GB ROM ដោយ​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ស្ថិត​នៅ​តម្លៃ​ត្រឹម ៣៥០ ដុល្លារ។

៧.Vivo NEX S:

ទាំង​ការ​រចនា​រូបរាង​ដ៏​ស្រស់​ស្អាត Nex S ប្រើ​អេក្រង់ SAMOLED ទំហំ ៦,៥ អ៊ីញ មាន RAM 8GB/128GB ROM ដោយ​មាន​កាមេរ៉ា​មុខ​ប្រភេទ Pop-up ទំហំ 8MP ស្ថិត​ក្នុង​តម្លៃ​ប្រហែល ៧០០ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម