Neymar បានហៅ Pogba ឲ្យទៅចូលរួមជាមួយខ្លួននៅក្លឹបយក្សបារាំង
- 2018-10-06 07:23:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar បានហៅ Pogba ឲ្យទៅចូលរួមជាមួយខ្លួននៅក្លឹបយក្សបារាំង
ចន្លោះមិនឃើញ
Neymar ធ្លាប់បានល្បួង Paul Pogba ឲ្យទៅកាន់ក្លឹប Paris Saint-Germain ចាប់តាំងពីខែកញ្ញា។ នេះបើតាម Dailymail ចុះផ្សាយថ្ងៃនេះ។
ទំនាក់ទំនងរវាង Neymar និង Pogba ជិតស្និទ្ធជាច្រើនឆ្នាំមកហើយ។ កីឡាករប្រេស៊ីលក៏ធ្លាប់ប៉ុនប៉ងឲ្យ Pogba ចូលរួមនៅ Barcelona ជាមួយខ្លួនតាំងពីពេលដែលកីឡាករបារាំង ចាកចេញពី Juventus ទៅចូលរួមជាមួយ Manchester United នៅឆ្នាំ ២០១៦។ ប្រភពខាងលើបន្ត។
បច្ចុប្បន្ន អតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យបានដើរតួជាអ្នកសម្របសម្រួលរវាង Pogba និង ក្លឹបថ្មីរបស់ខ្លួន។ PSG បានចំណាយ ៣៥០ លានផោន (៤៦០ លានដុល្លារ) ដើម្បីទិញ Neymar និង Kylian Mbappe។
Neymar ដែលចូលរួមជាមួយ PSG ក្នុងតម្លៃថ្លៃបំផុតបំបែកកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ កាលពីឆ្នាំ ២០១៧ បានសន្យាថានឹងព្យាយាមបញ្ចុះបញ្ចូលក្លឹបរបស់ខ្លួនដើម្បីប្រមាញ់ Pogba ឲ្យបាន ដែលគេជឿថាសមត្ថភាពរបស់កីឡាករបារាំងនឹងនាំក្លឹបទៅកាន់កម្រិតមួយទៀត ប៉ុន្តែ កិច្ចព្រមព្រៀងមួយនេះទំនងជាស្មុគស្មាញខ្លាំង ហើយ អាចមានតម្លៃខ្ពស់មិនគួរឲ្យជឿទៀតផង។
ស្ថានភាពរបស់ Pogba នៅ Man Utd កាន់តែយ៉ាប់ទៅៗនៅពេលដែលសង្រ្គាមសំដីរបស់កីឡាករវ័យ ២៥ ឆ្នាំជាមួយលោក Mourinho កាន់តែក្តៅទៅៗ ពិសេសក្រោយដំណឹងនៃការបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នៅសប្ដាហ៍នេះកាន់តែជិតក្លាយជាការពិត៕