ភ្ញាក់ផ្អើល​! ចំនួន​អ្នក​ស្លាប់​ដោយ​ការ​ថត Selfie ក្នុង​១​ឆ្នាំៗ មិន​គួរ​ឲ្យ​ជឿ

  • 2018-10-13 01:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មធ្យម​​មនុស្ស​៤៣​ក្នុង​១​ឆ្នាំៗ​បាន​ស្លាប់​ដោយ​សារ​ការ​ថត​រូប​ខ្លួន​ឯង (Selfie) គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក​នៅ​ពេល​ដែល​បច្ចេកវិទ្យា​ទូរស័ព្ទ​មាន​បំពាក់​​កាមេរ៉ា​មុខ​​នាំ​ឲ្យ​ទំនោរ​នៃ​ការ​ថត selfie ពេញ​និយម​ទូទាំង​សាកល​លោក។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ទើប​បាន​ចុះ​ផ្សាយ​ដោយ Dailymail កាល​ពី​ពេល​ថ្មីៗ។

រូប​តំណាង

​របាយការណ៍សិក្សា ដែល​​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ដោយ វេជ្ជបណ្ឌិត Agam Bansal ដែលមកពីវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌា បាន​ឲ្យ​ដឹង​ថា ភាគច្រើន​នៃ​ការ​ស្លាប់​ដោយ​ការ​ថត selfie មក​ពី​ការ​លង់​ទឹក និង ផុត​ជើង​ធ្លាក់​ស្លាប់។

មនុស្ស​៧​នាក់​​ក្នុង​ចំណោម​១០​នាក់ ស្លាប់​ដោយ​ការ​ថត selfie ជា​បុរស ហើយ​ អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ ២៩ ឆ្នាំ​មាន​ចំនួន​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​អ្នក​ស្លាប់​សរុប ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ ៣៦% នៃ​អ្នក​ស្លាប់​គឺ​ជា​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ១០​ឆ្នាំ ទៅ ១៩​ឆ្នាំ។ ប្រភព​ខាង​លើ​បន្ត។

រូបតំណាង

កាល​ពី​ខែ​មិថុនា​ឆ្នាំ​នេះ ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Louise Benson អាយុ ៣៧ ឆ្នាំ ជាមួយ​នឹង​សង្សារ​​គឺ​លោក Michael Kearns អាយុ ៣៣ ឆ្នាំ​បាន​​ធ្លាក់​​ពី​លើ​សណ្ឋាគារ​កម្ពស់​៣០​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​នៅ​​ឆ្នេរ Ericeira ប្រទេស​ព័រទុយហ្គាល់។​

ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​អ្នក​ស្លាប់​ច្រើន​​ជាង​គេ​បំផុត​ដែល​បណ្តាល​មក​ពី​ការ​ថត selfie ភាគ​ច្រើន​បណ្ដាល​មក​ពី​មិន​សូវ​ចាប់​អារម្មណ៍​នឹង​គ្រោះថ្នាក់​ដែល​នឹង​អាច​កើត​ឡើង​នៅ​ជុំវិញ​ពួកគេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត