Manchester City មិន​ដែល​ឈ្នះ​​ Liverpool នៅ Anfield អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ

  • 2018-10-07 02:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

Manchester City មិន​ដែល​ឈ្នះ​​ Liverpool ក្នុង​ក្របខ័ណ្ឌ Premier League អស់​រយៈពេល ១៥ ឆ្នាំ​មក​ហើយ​​នៅ​​ទឹកដី​ Anfield។

ក្រុម​រហ័ស​នាម​ពណ៌​ផ្ទៃ​មេឃ​ចាញ់​១៥​ដង​ក្នុង​ចំណោម​២១​ប្រកួត​របស់​ខ្លួន​​ក្រោម​ថ្វី​ជើង​ហង្ស​ក្រហម ដែល​​ជ័យ​ជម្នះ​ចុងក្រោយ​របស់ Man City នៅ​សំបុក​ Liverpool ២-១ កាល​ពី​ខែ ឧសភា ឆ្នាំ​ ២០០៣ កាល​ណោះ Leroy Sane ទើប​មាន​អាយុ​៧​ឆ្នាំ​នៅ​ឡើយ។

៧​ប្រកួត​បើក​ឆាក​នៅ​រដូវ​កាល​នេះ ក្រុម​ទាំង​២​ ឈ្នះ​៦​ប្រកួត និង មិន​ដែល​ស្គាល់​រសជាតិ​ចាញ់​នៅ​ឡើយ​ក្នុង​ក្របខ័ណ្ឌ Premier League។

ទោះ​ជា​យ៉ាង​ណា លោក Pep Guardiola សង្ឃឹម​ថា​ក្រុម​របស់​លោក​​អាច​​​នឹង​បំបែក​កំណត់ត្រា ១៥ ឆ្នាំ​នៅ Anfield ហើយ​ប្រឹង​ធ្វើ​ឲ្យ​បាន​ ដូច​​ជ័យជម្នះ ៥-០ លើ​ក្រុម​របស់​លោក Jurgen Klopp នៅ Etihad កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ដែល​ជា​ជ័យជម្នះ​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់ Man City លើ Liverpool គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៤៥ មក៕


ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ សុខ លាងហ៊ត