Mourinho ថាលោកអាច​ទប់ទល់​​នឹង​សម្ពាធ​នៅ Man Utd

  • 2018-10-08 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្លឹប Man Utd ជឿ​ថា​មាន "អំពើ​អាក្រក់​ច្រើន​ណាស់" នៅ​ក្នុង​ពិភព​កីឡាបាល់ទាត់ ប៉ុន្តែ​លោក​​ទទូច​ថា​លោក​ "អាច​ទប់ទល់​នឹង​ការ​តាម​ប្រមាញ់" ទាំង​នោះ​មក​លើ​សំណាក់​រូប​លោក​បាន ក្រោយ​ជ័យ​ជម្នះ​ចុងម៉ោង​ទាំង​ប្រផិតប្រផើយ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន BBC ចុះ​ផ្សាយ​ថ្ងៃ​នេះ។

វាសនា​ចុង​ក្រោយ​របស់​គ្រូ​បង្វឹក​វ័យ​៥៥​ឆ្នាំ​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​កាត់​សេចក្តី​ត្រឹម​ប្រកួត​​នៅ Old Trafford យប់​មិញ​ទល់​នឹង Newcastle។

“វា​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​ការ​ប្រមាញ់។ ខ្ញុំ​អាច​ទប់ទល់​នឹង​វា​បាន"។​ លោក Mourinho បាន​និយាយ។

“Marcus Rashford មាន​ការ​សោកស្តាយ​នៅ​លើ​ទីលាន Scott McTominay កំពុង​ភ័យ​បុក​ពោះ​នៅ​​កៅអី​បម្រុង...” លោក​បន្ថែម។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា មិត្តភ័ក្ដិ​​ម្នាក់​បាន​ប្រាប់​លោក​ថា បើ​ប្រកួត​ក្នុង​ដី​ល្ងាច​មិញ​ពួកគេ​ធ្វើ​មិន​បាន​ល្អ ជា​កំហុស​របស់​លោក។

លោក​បាន​និយាយ​ថា លោក​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ទទូល​យក​​លទ្ធផល​គ្រប់​បែបយ៉ាង។ "នេះ​ជា​ជីវិត​របស់​ខ្ញុំ។ វា​ជា​ជីវិត​ដែល​ខ្ញុំ​ស្រលាញ់ ហើយ​តាំង​ពី​ខ្ញុំ​នៅ​តូច​ម្ល៉េះ ខ្ញុំ​​បាន​ធ្វើ​កិច្ចការ​នេះ"។ លោក​បន្ត។ ​​​

Man Utd ប្រៀប​ដូច​ខ្មោច​ស្លាប់​ហើយ​រស់​ឡើង​វិញ។ ១០ នាទី​ត្រូវ Newcastle នាំ​មុខ ០-២ វា​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។ ប៉ុន្តែ​ក្រុម​របស់​លោក Mourinho ប្រើ​ពេល​តែ​២០​នាទី​ចុងក្រោយ​ដើម្បី​វាយ​បក​បាន​៣​គ្រាប់​មក​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ អ្នក​គាំ​ទ្រ​ជា​ច្រើន​នៅ​តែ​បន្ត​គាំទ្រ​ចង់​ឲ្យ Mourinho នៅ​ដឹកនាំ​ក្រុម​បិសាច​ក្រហម។ ពួកគេ​ស្រែក​ច្រៀង​ថា "amazes Mourinho ឬ Mourinho អស្ចារ្យ"៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត