m15 របស់​ Alienware មាន​តួ​ស្តើង​បំផុត​មិន​ធ្លាប់​មាន​ ជា Laptop សម្រាប់​អ្នកលេង​ហ្គេម​

  • 2018-10-08 23:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alienware បាន​ប្រកាស​ចេញ​ Laptop m15 ថ្មី​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម​ ដែល​បោះ​ជំហាន​តាម​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា​ Razer និង​ MSI ដោយ​មាន​តួ​ស្តើង​ ស្រាល​ ជាមួយ​ទំហំ​អេក្រង់​ ១៥អ៊ីង​។

m15 មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ដែល​អ្នក​លេង​ហ្គេម​ភាគច្រើន​រំពឹង​ទុក​ ដោយ​មាន​តួ​ស្តើង​, Nvidia Max-Q, Chip Intel ជំនាន់​ទី​ ៨, RAM អាច​ដាក់​បាន​ 32GB និង​មាន​ជម្រើស​ Storage នានា​។ អ្នក​ក៏​មាន​ជម្រើស​រវាង​អេក្រង់​ FHD 60Hz Display, FHD 144Hz Panel រចនា​សម្រាប់​ហ្គេម​ និង UHD 60Hz Display ផ្តល់​កម្រិត​ Resolution ល្អ​ប្រសើរ​។

m15 មាន​ទម្ងន់​ 4.76 ផោន (២,១ គីឡូក្រាម​) និង​កម្រាស់​ 0.83អ៊ីង​។ ក្រុមហ៊ុន​ Alienware លើក​ឡើង​ថា​ m15 ជា​ Laptop ស្តើង​បំផុត​មិន​ធ្លាប់​មាន​ បើ​ប្រៀបធៀប​នឹង​ម៉ូដែល​ចាស់​ ១៣អ៊ីង មាន​ទម្ងន់​ 5.8ផោន (២,៦ គីឡូក្រាម​​) និង​តួ​ក្រាស់​ជាង​ m15 ១៤%។

Alienware បាន​អាប់ដេត​ការ​រចនា​ Keyboard ព្រម​ទាំង​មាន​ USB Ports បី​, USB-C Thunderbolt 3 Port មួយ​, HDMI និង​ Mini DisplayPorts, Ethernet និង​ Graphics Amplifier Plug របស់​ Alienware។

m15 នឹង​មាន​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​ ២៥ ខែតុលា ហើយ​តម្លៃ​ចាប់​ពី​ 1 299ដុល្លារ​ (តម្លៃ​នៅ​បរទេស​)៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន