Samsung ចេញ​របាយការណ៍​ចំណូល​ មួយ​ផ្នែក​ក៏​បាន​មក​ពី Apple

  • 2018-10-09 00:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Samsung Electronics របស់​កូរ៉េ​ខាងត្បូង​ បាន​ចេញ​របាយការណ៍ចំណូល​ សម្រាប់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨​។

បើ​តាម​ Samsung ការ​លក់​ជា​រួម​អំឡូង​ត្រីមាស​ទី ៣ នេះ មាន​ទំហំ​សាច់ប្រាក់​ 57.5 ពាន់​លាន​ដុល្លារ​ ខណៈ​ប្រាក់​ចំណេញ​ពី​ប្រតិបត្តិការមាន​ប្រមាណ ​15​ ពាន់​លាន​ដុល្លារ​។

ទំហំ​ទឹក​ប្រាក់​នេះ​កើន​ឡើង​ជាង​ត្រីមាស​ទី​ពីរ​ ដែល​ទទួល​បាន​ប្រាក់ចំណេញ​ប្រហែល​ 14.8 ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​មិន​បាន​រាយរាប់​លម្អិត​ពី​ចំណូលទទួលបាន​ ប៉ុន្តែ​ Chip ជា​ចំណុច​ចម្បង​ជួយ​ដល់​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ នៅ​ដើម​ឆ្នាំ​នេះ​ ប្រាក់ចំណេញ​នឹង​ថមថយ​ ដោយសារ​កត្តា​តម្លៃ​ទីផ្សារ​ និង​មាន​គូ​ប្រជែង​ពី​យីហោ​ដទៃ​ទៀត​។

Samsung Display មាន​ចំណែក​ធំ​មួយ​ក្នុង​ការ​រក​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​។ ក្នុង​នោះ​ មាន​ការ​ផ្គត់ផ្គង់​អេក្រង់​ប្រភេទ​ OLED សម្រាប់​ទាំង​ iPhone XS និង​ XS Max។​

បើ​តាម​វេបសាយ​ The Bell ចំណូល​ប៉ាន់ប្រមាណ​សម្រាប់​ Samsung Display ក្នុង​ត្រីមាស​ទី​ ៣ មាន​ 770 លាន​ដុល្លារ​ ច្រើន​ជាង​ទំហំ​ទឹកប្រាក់​សរុប​ 471 លាន​ដុល្លារ​ ដែល​ក្រុមហ៊ុន​បាន​រក​បាន​នៅ​ពាក់​កណ្តាល​ឆ្នាំ​ដំបូង​។​ មែនទែន​ទៅ សម្រាប់​ Samsung Display ប្រាក់ចំណេញ​របស់​ត្រីមាស​នេះ​នៅ​ទាប​ជាង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​មុន​។ Samsung នឹង​ចេញ​របាយការណ៍​ប្រចាំត្រីមាស​លម្អិត​នៅ​ចុង​ខែ​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ ប៊ុនធឿន