ក្រុមស្រាវជ្រាវរបស់ Google ដាក់មួយម៉ាត់ តែ Apple ធ្វើមិនដឹង
- 2018-10-12 00:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមស្រាវជ្រាវរបស់ Google ដាក់មួយម៉ាត់ តែ Apple ធ្វើមិនដឹង
ចន្លោះមិនឃើញ
Google បានបង្កើតក្រុម Project Zero ដើម្បីពង្រឹងសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត (ទាំងផលិតផលរបស់ Google និង Third-party ដទៃទៀត)។ ក្រុមស្រាវជ្រាវរបស់ Google បានរកឃើញបញ្ហាក្នុង Safari របស់ Apple ដែលអាចបង្កហានិភ័យដល់អ្នកប្រើប្រាស់ macOS។ Apple បានផ្លាស់ប្ដូរការណែនាំផ្នែកសុវត្ថិភាពជាសម្ងាត់ ក្រោយការចេញទិន្នន័យរបស់ក្រុម Project Zero។
Project Zero បានពន្យល់ថា ខ្លួនបានប្រើ Tool ដូចគ្នានឹងឆ្នាំមុន ក្នុងការកំណត់បញ្ហា ១៧ ហើយឆ្នាំនេះរកឃើញ ៩ បន្ថែមទៀត។ យ៉ាងណាមិញ Apple បានដឹង និងដោះស្រាយបញ្ហារួចរាល់ហើយ។
Project Zero បានស្នើថា បើ Apple បានប្រើ Tool កំណត់សម្គាល់បញ្ហាដូចគ្នានឹងឆ្នាំមុន បញ្ហាជាច្រើននឹងអាចចាប់បាន មុនពេលខ្លួនបញ្ចេញរបាយការណ៍។ Project Zero បញ្ជាក់ពីការព្រួយបារម្ភអំពីវិធីដែល Apple កំណត់បញ្ហាជាមួយអ្នកប្រើប្រាស់។
អាចថាងាយស្រួលនឹងមើលរំលងការបញ្ចេញមតិរបស់ Google ដែលជាគូប្រជែងរបស់ខ្លួន ប៉ុន្តែ Project Zero បានរួមចំណែកដល់ការកំណត់បញ្ហាក្នុងប្រព័ន្ធរបស់ Apple ដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ