បំបោលក្របី៖ បុណ្យប្រពៃណីប្រចាំឃុំវិហារសួគ៌ចំនួន​ក្របីកើនច្រើនជាងឆ្នាំមុន

  • 2018-10-10 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបំបោលក្របី ដែលពិធីបុណ្យប្រពៃណីរបស់អ្នកឃុំវិហារសួគ៌ដែលតែងតែធ្វើជារៀងរាល់ឆ្នាំអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងបរិវេណវត្តវិហារសួគ៌ឆ្នាំ​នេះ​ ចំនួន​ក្របី​ហាក់មានការកើនឡើងច្រើនជាង​ឆ្នាំ​មុន​ ដែលមានសត្វក្របីរហូតដល់ ១៧ក្បាល ខុសពីឆ្នាំមុនមានតែប្រមាណពី៦ ទៅ ១០ក្បាលតែប៉ុណ្ណោះ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ហេង ថន គណៈកម្មការរៀបចំកម្មពីធីប្រាប់ sabay កាលពីម្សិលមិញ។

លោក ហេង ថន បន្តថា ឆ្នាំនេះមានក្របីសរុប ១៧ក្បាល និងសេះមានចំនួន ៣៣ក្បាល ដែលចូលរួមបំបោលក្នុងកម្មវិធីបុណ្យប្រចាំភូមិឆ្នាំនេះ។ ក្រៅពីការបំបោលក្របី សេះ នៅក្នុងបរិវេណសាលាក៏មានកម្មវិធីបោកចំបាប់ដែលមានកីឡាករ កីឡារិនីពី៣០ ទៅ ៤០គូ ក្នុងនោះមាន ស្រី១គូ និងគុណដំបង ១គូ ហើយនៅពេលរសៀលក៏មានលេងល្បែងប្រជាប្រិយក្នុងបរិវេណវត្តផងដែរ។

សូមបញ្ជាក់ថា ការប្រារព្ធ​ពិធី​បុណ្យប្រពៃណីបំបោល​ក្របី​ សេះ​ និង​បោក​ចំបាប់​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ អភិរក្ស​ ប្រពៃណី​វប្បធម៌​ រលឹក​នឹក​គុណ​ដល់​អ្នក​តា​ម្ចាស់​ស្រុក​ ​និង​ទាក់​ទាញ​ភ្ញៀវ​ ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ភូមិ​ស្រុក​របស់​ខ្លួន៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម