ច្បាស់ហើយ iPhone XS និង​ XS Max លក់​ថ្លៃ តែ​នៅលក់​បាន​ដាច់​ខ្លាំង

  • 2018-10-11 23:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ក្រុមហ៊ុន​វិភាគ​មួយ​ Flurry Mobile ចំណែក​ជ្រៀត​ចូល​ទីផ្សារ​របស់​ iPhone XS, XS Max មាន​ 0.42% និង​ 0.68% ដែល​មាន​ការ​ឈាន​មុខ​នឹង​ម៉ូដែល​ iPhone 8 និង​ 8 Plus កាល​ឆ្នាំ​មុន ​ក្រោយ​ចេញ​លក់​បាន​មួយ​សប្តាហ៍​។

iPhone XS និង​ XS Max ចាប់​ចំណែក​ទីផ្សារ​ប្រមាណ​ 45% ច្រើន​ជាង​ iPhone 8 និង​ 8 Plus ក្រោយ​ការ​ចេញ​បាន​មួយ​សប្តាហ៍​។ ឧបករណ៍​ម៉ូដែល​នេះ​មាន​តម្លៃ​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​ Apple បាន​ 7% បន្ថែម​លើ​ចំណូល​កំឡុង​ពេល​ចេញ​បាន​មួយ​សប្តាហ៍​ អាច​ប្រៀបធៀប​នឹង​ចំណូល​សប្តាហ៍​ដំបូង​ចូល​គ្នា​ចេញ​ដោយ​ iPhone 8, 8 Plus និង​ X។

កម្រិត​លក់​ដ៏​ល្អ​ពី​ទូរសព្ទ​ស៊េរី​ iPhone XS មាន​ដំណើរការ​ទៅ​មុខ​ ដោយសារ​អ្នក​ប្រើប្រាស់​ចង់​ឡើង​ស៊េរី​ចុងក្រោយ​របស់​ iPhone ជាមួយ​នឹង​ការ​ចំណាយ​តិចតួច​បន្ថែម​ ដើម្បី​ផ្លាស់ប្ដូរ​ ហើយ​ទទួល​បាន​បច្ចេកវិទ្យា​ចុងក្រោយ​របស់ Apple។ Flurry ជឿជាក់​ថា​ ការ​លក់​ដ៏​ល្អ​របស់​ iPhone XS និង​ XS Max នឹង​បន្ត​ទៅ​មុខ​ពេញ​មួយ​រដូវ​កាល​។

iPhone 7 ស្ថិត​នៅ​លំដាប់​ទីមួយ​ ចំពោះ​ការ​ជ្រៀត​ចូល​ទីផ្សារ​ និង​កាន់​ចំណែក​ទីផ្សារ​ 15.40% ដែល​មាន​ម៉ូដែល​តាម​ពី​ក្រោយ​រួម​មាន​ iPhone 7 Plus និង​ iPhone 6s ក្នុង​ចំណែក​ទីផ្សារ​ 12.73% និង 12.40%។

នឹង​កាន់​តែ​ចាប់​អារម្មណ៍​ចំពោះ​ការ​លក់​ iPhone XR តម្លៃ​ធូរ​ថ្លៃ​ ដែល​នឹង​ចាប់ចិត្ត​អតិថិជន​ជាច្រើន​ ខណៈ​មាន​សមត្ថភាព​ និង​បទពិសោធន៍​ស្ទើរតែ​ដូច​នឹង​ iPhone XS និង​ XS Max៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ ប៊ុនធឿន