រសៀល​នេះ​​ក្រុម​បាល់ទះ​វិសាខា​ថៃ ប៉ះ​វិសាខា​ខ្មែរ

  • 2018-10-11 01:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​វិសាខា​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទះ​វិសាខា​ថៃ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​នា​វេលា​ម៉ោង ២ រសៀល​នេះ​នៅ​ទីលាន​បាល់ទះ​ហ្គ្រេន​ភ្នំពេញ។

ក្រុម​វិសាខា​កម្ពុជា

គោល​បំណង​នៃ​ការ​​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​មិត្ត​ភាព​នេះ ដោយ​សារ​ក្រុម​បាល់ទះ​វិសាខា​ថៃ​ចង់​ស្គាល់​​ និង​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​បាល់ទះ​របស់​កម្ពុជា។ ជំនួប​មិត្ត​ភាព​នេះ​ក៏​ដើម្បី​ដក​ស្រង់​បទ​ពិសោធ​​រវាង​ក្រុម​ទាំង​ពីរ ហើយ​អ្នក​ទស្សនា​ក៏​អាច​ចូល​រួម​ដោយ​សេរី ពោល​គឺ​មិន​មាន​លក់​សំបុត្រ​អ្វី​ឡើយ។

វិសាខា​ថៃ ជា​ក្លឹប​បាល់ទះ​អាជីព​មួយ​ដែល​កំពុង​ប្រកួត​នៅ​លីគ​កំពូល​របស់​ថៃ ស្រប​​ពេល​ក្លឹប​បាល់ទះ​វិសាខា​កម្ពុជា​វិញ​ជា​ក្លឹប​បាល់ទះ​អាជីព​មួយ​របស់​កម្ពុជា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​​កីឡាករ​ជាតិ​ទាំង​លើក​ទី​១ និង​លើក​ទី​២ ៕ ​​​

ក្រុម​វិសាខា​ថៃ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម