អាមេរិក រងខ្យល់ព្យុះកម្លាំងខ្លាំងបំផុត បោកបក់គ្មានប្រណីដៃ គួរឲ្យរន្ធត់ (មានវីដេអូ)

  • 2018-10-11 01:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្យល់​ព្យុះ​មាន​កម្លាំង​ខ្លាំង​បំផុត​មួយ មាន​ឈ្មោះ​ថា Hurricane Michael បាន​វាយប្រហារ​ភាគ​ខាងជើង និង​ខាង​លិច​រដ្ឋ Florida សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​សម្បែង និង​បាក់​ដើមឈើ​ជា​ច្រើន។

Hurricane Michael គឺ​ជា​ខ្យល់ព្យុះ​កម្រិត ៣ ដែល​មាន​ល្បឿន​បោកបក់​រហូត​ដល់​ទៅ ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ពុធ ទី១០ ខែ​តុលា ឆ្នាំ២០១៨ ម្សិលមិញ​នេះ។

មន្ត្រី​រដ្ឋ Florida បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ ដោយសារ​ការ​ដួល​រលំ​ដើម​ឈើ។

យ៉ាងណាមិញ មនុស្ស​ជាង ៣៧០ ០០០នាក់​រស់​នៅ​ក្នុង​រដ្ឋ Florida ត្រូវ​បាន​ប្រាប់​ឲ្យ​ជម្លៀស​ខ្លួន ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​កត់សម្គាល់​ឃើញ​ថា មនុស្ស​ជា​ច្រើន​មិន​អើពើ​ចំពោះ​ការ​ព្រមាន​នេះ​ឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង