Pogba យល់​ថា ពាន Ballon d'Or គួរ​តែ​បាន​ទៅ​​កីឡាករ​បារាំង​ណា​ម្នាក់

  • 2018-10-11 02:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Manchester United កីឡាករ Paul Pogba យល់​ស្រប​ថា ពាន Ballon d'Or គួរ​បាន​ទៅ​កីឡាករ​ណា​ម្នាក់​​ក្នុង​ជម្រើសជាតិ​បារាំង ព្រោះ​​ពួក​គេ​បាន​ជួយ​ជាតិ​ឈ្នះ World Cup នៅ​ប្រទេស​រុស្សី​កាល​ពី​រដូវ​ក្ដៅ។

Pogba​ រក​បាន​មួយ​គ្រាប់​ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ជួយ​បារាំង​ឈ្នះ ​ក្រូអាត ៤-២។ ប៉ុន្តែ​ Antoine Griezmann ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​សំខាន់​នាំ​​ប្រយុទ្ធ​​នៅ​តំបន់​ខាង​លើ ក្នុង​ជម្រើស​ជាតិ​បារាំង​នា​ព្រឹត្តិការណ៍ World Cup។ ត្បិត​តែ​យល់​ឃើញ​មិត្ត​រួម​ក្រុម​​មាន​សមត្ថភាព តែ​ Pogba​ ខ្លួន​ឯង​ផ្ទាល់​គិត​ថា គេ​មិន​សម​ឈ្នះ Ballon d'Or ទេ។

“Griezmann, Kylian Mbappe, Raphael Varane ឬ N'Golo Kante ពួក​គេ​ទាំង​អស់​សម​​នឹង​ឈ្នះ Ballon d'Or ជាង​ខ្ញុំ។ សម្ដី Pogba ប្រាប់​ទៅ AFP។ អតីត​កីឡាករ​របស់ Juventus រូប​នេះ​ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​​បេក្ខភាព​៣០​នាក់ ដើម្បី​ប្រជែង​ពាន Ballon d'Or ឆ្នាំ​នេះ ដែល​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៣ ខែ ធ្នូ ក្នុង​ទីក្រុង​ប៉ារីស៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ