​ជួយ​ Vote ​​ផង! ឌី លី​កា ស្ថិត​ក្នុង​ Top3 ក្នុងការ​ប្រកួត​ Miss Grand International 2018

  • 2018-10-11 02:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កញ្ញា ​ឌី លីកា តំណាង​កម្ពុជា​​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត ​Miss Grand International នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ កំពុង​ស្ថិត​​ក្នុង​ Top 3 ​​ជា​បេក្ខនារី​ទទួល​បាន​ប្រជា​ប្រិយ​ភាព​តាម​រយៈ​ការ​ចុច​ Like និង Share ​លើ​បណ្ដាញ​សង្គម​ក្នុង​ចំណោម​បេ​ក្ខ​ភាព​នា​រី​មកពីប្រទេសអាស៊ាន។ នេះ​បើ​តាម​ Page Asean Beauty Pageant។

​តាម​រយៈ​ Page ​ដដែល បញ្ជាក់​ថា កញ្ញា​ឯក​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​ស្ថិត​ក្នុង Top1 ​កញ្ញា​ឯក​មក​ពី​ប្រទេស​វៀត​ណាម ស្ថិត​ក្នុង Top2 ​រី​ឯ កញ្ញា​ឯក​​មក​ពី​កម្ពុជា កំពុង​ស្ថិត​ក្នុង Top3​ បើ​គិត​ត្រឹម​យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ ​​

ដើម្បី​ជា​កម្លាំង​ចិត្ត​ ជួយ​ឲ្យ​កញ្ញា​ ឌី លីកា ​Miss Grand ​តំណាង​កម្ពុជា ​ទទួល​បាន​ការ​បោះ​ឆ្នោត​កាន់​តែ​ច្រើន ​​សូម​ជួយ​បោះឆ្នោត​គាំ​ទ្រ ​​ដោយ​ការ​ចូល​​ទៅ​​ Page Miss Grand International​បន្ទាប់​មក​ចុច​លើ​រូប​របស់​កញ្ញា​ ឌី លីកា ​ Miss Grand Cambodia ​ហើយ​ចុច​ Like និង Share ។ ​​ចំពោះ​ការ​ ចុច Like ​ ​បេក្ខ​នារី​​ នឹង​ទទួល​បាន​១​ពិន្ទុ ​ប្រសិន​បើ​ Share ​នឹង​ទទួល​បាន​ ៥ពិន្ទុ។ ​ការ​បោះ​ឆ្នោត​នេះ ​នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​១២​ ខែ​តុលា​ ​ម៉ោង​៥​ល្ងាច​នៅ​ប្រទេស​មីយ៉ាន់​ម៉ា ​ត្រូវ​នឹង​ម៉ោង ៦ :៣០ ​ល្ងាច​នៅ​កម្ពុជា​។

អ្នកដែលទទួលបានពិន្ទុខ្ពស់ពីការ Like និង Share ចំនួន៩នាក់ មកពីទ្វីបអាស៊ី អូស្រ្តាលី អូសេអានី ៣នាក់ ទ្វីបអឺរ៉ុប អាហ្រ្វិក ៣នាក់ ទ្វីបអាមេរិក ៣នាក់ នឹងមានឱកាសស្លៀកពាក់ឈុតហែលទឹក ថតរូបនៅ Chatrium Hotel Royal Lake Yangon។

​​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​នៃ​ការ​ប្រកួត Miss Grand International ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ​ឆ្នាំ​២០១៨ ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា៕​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី