កីឡាករ​ទីម័រ ​អត់​សប្បាយ​ចិត្ត​ពេល​ដឹង Honda ​អត់​មក ព្រោះ​ពួកគេ​ចង់​ថត​រូប​ជាមួយ

  • 2018-10-11 04:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Norio Tsukitate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ទីម័រ ​បាន​និយាយ​បែប​កំប្លែង​លេង​សើច​បន្តិច​ថា ​ក្រុម​កីឡាករ​របស់​ខ្លួន​កំពុង​មិន​សប្បាយ​ចិត្ត ​ព្រោះ​មិន​បាន​ថត​រូប​ជាមួយ Idol (Honda) ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

លោក Norio Tsukitate

​ក្រុម​កម្ពុជា ​នឹង​បើក​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ ​ទីម័រ​ខាង​កើត ​ដើម្បី​ប្រកួត​មិត្តភាព​ត្រៀម​ពាន​រង្វាន់​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។ ​ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ទស្សនៈ​របស់​លោក Norio ​គ្រូ​បង្វឹក​ក្រុម​ទីម័រ ​យល់​ឃើញ​ថា​ក្រុម​កម្ពុជា​បច្ចុប្បន្ន​កំពុង​រីក​ចម្រើន​ខ្លាំង ​ហើយ​ស្រប​ពេល​ដែល​ពួកគេ​មាន​អ្នក​ចាត់ការ​ថ្មី​ល្បី​ឈ្មោះ​មក​ដឹក​នាំ​ថែម​ទៀត។

បញ្ជាក់​បន្ថែម​ពី​ខាង​លើ​ទៀត ​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​ដែល​ដឹក​នាំ​ទីម័រ​តាំង​ពី​ថ្នាល​យុវជន​មក​នោះ ​បាន​បង្ហើប​ថា​ក្រុម​កីឡាករ​របស់​លោក ​ចង់​មាន​ឱកាស​ថត​ជាមួយ Honda ​ខ្លាំង​ណាស់។ ពួកគេ​មិន​សប្បាយ​ចិត្ត​ឡើយ ​នៅ​ពេល​ទទួល​ដំណឹង​ថា Honda ​មិន​មក​ចូល​រួម​ការ​ប្រកួត​មិត្តភាព​ស្អែក​នេះ។

រំលឹក​ទៅ​វិញ​បន្ដិច​ថា ​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ជួប​គ្នា​៦​ប្រកួត​ចុង​ក្រោយ​​គឺ​ភ្ញៀវ​ទីម័រខាងកើត​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ឡើយ​ក្នុង​នោះ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​៤​ដង​ ស្មើ​​គ្នា​១​ដង​ ហើយ​​ទីម័រ​ខាង​កើត​ឈ្នះ​តែ​១​ដង​គត់៕

អត្ថបទ៖ មុន្នីរម្យ