ចាប់ផ្តើមហើយ ៣ថ្ងៃប៉ុណ្ណោះ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨» នៅកោះពេជ្រ ទៅគាំទ្រទាំងអស់គ្នា
- 2018-10-11 05:20:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ផ្តើមហើយ ៣ថ្ងៃប៉ុណ្ណោះ «ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨» នៅកោះពេជ្រ ទៅគាំទ្រទាំងអស់គ្នា
ចន្លោះមិនឃើញ
ដោយទទួលបានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ជាច្រើនលើព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ កម្ពុជាអន្តរជាតិ កាលពីឆ្នា ២០១៧ ក្រសួងទេសចរណ៍ រួមសហការជាមួយក្រុមហ៊ុន Slickbooth Holding Co.,Ltd បានរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨ Cambodia Travel Mart (CTM) លើកទី២ ដែលធ្វើនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ តុលា ២០១៨ នៅ មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្យ ភ្នំពេញ។
នេះជាវេទិកាជួបជុំ ក្នុងការធ្វើធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងក្រុមហ៊ុនទេសចរណ៍អន្តរជាតិនានា ដែលជាប្រភពទីផ្សារគោលដៅ ទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជារួមមានអ្នក ទិញ (Buyers) ជាតិ និង អន្តរជាតិ ពាណិជ្ជករជាអ្នកផ្តល់ សេវាកម្មជាតិ និងអន្តរជាតិ (Seller )។ ក្រៅពីនេះក៏មានការចូលរួមស្ថាប័នទេសចរណ៍ជាតិនានារបស់ប្រទេសអាស៊ាន ដើម្បីទិញលក់កញ្ចប់ទស្សនកិច្ច នៃសេវាកម្មទេសចរណ៍ ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូក្នុងធុរកិច្ចជាមួយគ្នា សំដៅអភិវឌ្ឍវិស័យទសកម្ពុជាឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ព្រឹត្តិការណ៍នេះមានកម្មវិធីសំខាន់ៗជាច្រើនដូចជា ៖ ការណាត់ជួបពិភាក្សាធុរៈកិច្ចតាមប្រព័ន្ធ online, សិក្ខាសាលាអំពីប្រធានបទផ្សេងៗ ពាក់ព័ន្ធ និងវិស័យទេសចរណ៍ ដំណើរកម្សាន្ត និងការដាក់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មទេសចរណ៍នានា។
ពិព័រណ៍ CTM ២០១៨ នេះ ទទួលបានអ្នកផ្តល់សេវាកម្ម (Sellers) ជាតិ និងអន្តរជាតិប្រមាណជាង ៥០០នាក់ ពាណិជ្ជករជាអ្នកទិញ (Buyers) អន្តរជាតិ ប្រមាណជាង ១៥០នាក់ និង សារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណ ៣០នាក់ ផងដែរ។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ដ៏ធំសម្បើមប្រចាំឆ្នាំនេះ ក៏ទទួលបានការគាំទ្រពីបណ្តាលសមាគមពាក់ព័ន្ធដូចជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋាន កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចផងដែរ។
«ក្នុងឆ្នាំ ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥,៦លាននាក់កើនឡើង ១១% ហើយរយៈពេល ២ខែដើមឆ្នាំ ២០១៨ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិ ១លាននាក់ កើន ១១% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ។ យើងសង្ឃឹមក្នុងឆ្នាំ ២០១៨ ទាំងមូលកម្ពុជានឹងទទួលបានភ្ញៀវទេសចរ ៦,១លាននាក់។ ព្រឹត្តិការណ៍ពិព័រណ៍ CTM លើកទី២ នៅភ្នំពេញនេះ គឺជាកត្តាចលករដ៏សំខាន់ រួមចំណែកធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាមានការអភិវឌ្ឍន៍ និងសម្រេចបាននូវគោលដៅគ្រោងទុក»។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មានស្តីពីការពិព័រណ៍ទេសចរណ៍ ២០១៨នេះកាលពីចុងខែកន្លងទៅ។
កម្មវិធីនានាដែលនឹងរៀបចំក្នុងពិព័រណ៍ CTM លើកទី២ នេះ រួមមាន៖
នាព្រឹកថ្ងៃទី១១ តុលា ពិធីកាត់ខ្សែបូបើកពិព័រណ៍ CTM លើកទី២ជាផ្លូវការ និងការធ្វើបទបឋកថា បទបង្ហាញនានាពីវាគ្មិនជាតិ-អន្តរជាតិ និងអ្នកជំនាញល្បីៗលើពិភពលោក។
សិក្ខាមួយស្ដីពី ទីផ្សារឌីជីថល (Digital Marting) ក្នុងវិស័យទេសចរណ៍។
យប់ថ្ងៃទី១១ តុលា មានពិធីជប់លៀងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រ។ ក្នុងពិធីនេះ ក៏មានការជូនរង្វាន់ដល់ក្រុមហ៊ុនទេសចរណ៍ដែលមានស្នាដៃល្អ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើវិស័យទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ ដែលបានរៀបចំកញ្ចប់ទស្សនកិច្ចជូនភ្ញៀវ ប្រកបដោយការពេញចិត្តខ្ពស់ និងការជូនរង្វាន់ដល់រមណីយដ្ឋានគំរូផងដែរ។
ថ្ងៃទី១៣ តុលា ២០១៨ នឹងមានពីធីបិទព្រឹត្តិការណ៍ពិព័រណ៍ CTM លើកទី២នេះ៕