មកទៀតហើយ ស្រកទម្ងន់ តាម៤វិធីនេះ បានរាងស្អាតហើយ សំខាន់អត់ប៉ះពាល់សុខភាពទេ

  • 2018-10-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​រូប​មិន​ថា​ស្រី ឬ​ប្រុស​ គឺ​សុទ្ធ​តែ​រំពឹង​ចង់​បាន​រូបរាង​ស្អាត​ តូច​ស្រលូន​ដើម្បី​ងាយ​ស្រួល​ស្លៀកពាក់។​ បើអ្នកសាច់ច្រើន អារម្មណ៍​បែប​នេះ តែង​កើត​មាន​នៅ​ពេល​ដែល​ពួកគេ​ ចាប់​ផ្ដើម​ឡើង​គីឡូ​ខ្លាំង ធ្វើឲ្យ​ប្រែប្រួល​រូបរាង​សឹង​តែ​ទាំង​ស្រុង មុន​ឈាន​​ដល់​ពេល​​ធាត់​។

អ្នក​ជំនាញ​សុខភាព និង​សម្រស់​បាន​ប្រាប់​ថា ការ​ធាត់​អាច​មក​ពី​កត្តា​រួមផ្សំ​ខុស​គ្នា។ ​ដូចនេះ​អ្នក​ធាត់ តែង​រិះ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ស្រក​ទម្ងន់​ ដើម្បី​មាន​រាង​​ស្អាត​ឡើង​វិញ។

អ្នក​ធាត់​ៗ សូម​កុំ​អាល​អស់​សង្ឃឹម​អី ចង់​ស្រក​ទម្ងន់​ មធ្យោបាយ​គឺ​មាន​ច្រើន​ដែរ​ សម្រាប់​អ្នក​ជ្រើស​រើស ប៉ុន្តែ​ទោះ​យ៉ាង​ណា​អ្នក​ឯក​ទេស​សុខភាព បាន​ផ្ដាំ​ថា​ ទោះ​តាម​វិធី​ណា​ក៏​ដោយ​ សូម​អ្នក​គិត​ពី​សុខភាព​ជា​ចម្បង។ ខាងក្រោម​នេះ គឺ​វិធី​សម្រក​គីឡូ បានរាងស្អាត និង​មិន​មាន​​ប៉ះពាល់​សុខភាព។

រូបតំណាង​

១. អ្នក​មិន​ត្រូវ​ស្រក​ទម្ងន់​ដោយ​ការ​អត់​ឃ្លាន​បាន​ទេ។ ថ្វី​ត្បិត​តែ​អ្នក​អាច​ទទួល​បាន​លទ្ធផល​លឿន ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំង​ណាស់។ ហើយ​អ្នក​ក៏​មិន​អាច​ធ្វើ​បែប​នេះ​ អស់​មួយ​ជីវិត​ដែរ។ ពេល​ដែល​អ្នក​ទ្រាំ​មិន​បាន អ្នក​នឹង​បរិភោគ​កាន់​តែ​ច្រើន នាំ​ខាត​ធំ។

២. អ្នក​ត្រូវ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ ដោយ​មិន​ត្រូវ​គិត​ថា​វា​ជា​រឿង​លឿន​ក្នុង​ការ​ស្រក​ទេ តែ​ត្រូវ​តែ​គិត​ថា​វា​ជា​អ្វី​ ដែល​អ្នក​រំពឹង​ចង់​បាន​អស់​មួយ​ជីវិត​។ ម៉្យាង​វិញ​ទៀត​ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អ្នក​ឯកទេស​ទើប​អ្នក​អាច​ស្អាត​ដោយ​មាន​សុខភាព​ល្អ។

៣. អ្នក​ត្រូវ​តែ​ព្យាយាម​ហាត់​ប្រាណ​ដោយ​មិន​ត្រូវ​គិត​ថា​ ព្រោះ​តែ​ការ​ចង់​ស្រក​ទម្ងន់​ទើប​ហាត់​ទេ ត្រូវ​តែ​គិត​ថា​វា​ក៏​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ដែរ។

រូបតំណាង​

៤. អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ពេល​ព្រឹក ទំពា​ឲ្យ​ម៉ត់ ផឹក​ទឹក​ច្រើន និង​គួរ​តែ​កាត់​បន្ថយ​ការ​ទៅ​ក្រៅ​បរិភោគ​បាយ។ ដូចនេះ​អ្នក​គួរ​តែ​ចេះ​ប្រយ័ត្ន​ពី​សុខភាព​អ្នក ដោយ​មិន​ត្រូវ​ ព្រោះ​តែ​ភាព​ស្អាត​មួយ​មុខ រហូត​លែង​គិត​ពី​សុខភាព​ខ្លួន​ឯង​​ទេ។ អ្នក​ត្រូវ​តែ​ចងចាំ​ ថា​សុខភាព​ជា​ទ្រព្យ​សំខាន់​ជាង​អ្វី​ទាំង​អស់៕


ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា