ស្តង់ដារ Wi-Fi 6 ជំនាន់ថ្មី ជិត​ចេញ​ហើយ ចុះ​វា​ខ្លាំង​យ៉ាង​ណាទៅ?

  • 2018-10-12 02:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ Wifi ជំនាន់​បន្ទាប់​ Wi-fi 6 នឹង​ចេញ​ជា​រូបរាង​លើ​ឧបករណ៍​ជាច្រើន​នៅ​ឆ្នាំ​បន្ទាប់​។ ចុះ​ស្តង់ដារ​ថ្មី​នេះ​ ល្អ​យ៉ាង​ណា​ដែរ​?

បច្ចេកវិទ្យា​ Wifi បាន​ថមថយ​តម្លៃ​អាច​បំពាក់​ក្នុង​ Router សម្រាប់​តម្រូវការ​តាម​ផ្ទះ​។ Wifi Protocol ដំបូង​លេច​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៧ ផ្តល់​ល្បឿន​ 2Mbit/s ហើយ​បន្ត​មក​ល្បឿន​ 11Mbit/s ក្នុង​ឆ្នាំ​ ១៩៩៩។

ស្តង់ដារ​ Wifi ត្រូវ​បាន​គ្រប់គ្រង​ដោយ​ IEEE (Institute of Electrical and Electronics Engineers។ IEEE 802 សំដៅ​លើ​ស្តង់ដារ​ Local Area Network ហើយ​ស្តង់ដារ​ 802.11 ផ្ដោត​លើ​ Wireless LAN។ ការ​បង្ហាញ​វត្តមាន​ 802.11g ក្នុង​ឆ្នាំ​ ២០០៣ មាន​ល្បឿន 54Mbit/s និង​ 802.11n ក្នុង​ឆ្នាំ​ ២០០៩ មាន​ល្បឿន 600Mbit/s។ ហើយ​​បន្ទាប់​គឺ​ Router មាន​អង់តែន​បួន​ (Dual-band) ជាមួយ​​ ​Bands 2.4GHz និង 5GHz អាច​ផ្តល់​ល្បឿន​បាន​ល្អ​ប្រសើរ​។

បច្ចុប្បន្ន​មាន​ស្តង់ដារ​ 802.11ac ដែល​មាន​ Band 5GHz អាច​ជំរុញ​ល្បឿន​បាន​ 1 300Mbit/s ហើយ​ Wi-Fi 6 កាន់តែ​លឿន​ជាង​នេះ​ទៀត​។

ចំណុច​សំខាន់​នៃ​ការ​ផ្លាស់ប្ដូរ​ Wi-Fi 6 គឺ​ឈ្មោះ​ ដែល​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​សម្គាល់​ ជា​រួម​ Wi-Fi 6 គឺ​ 802.11ax។ ហើយ​ស្តង់ដារ​ចាស់​ៗ ក៏​អាច​នឹង​កែប្រែ​ឈ្មោះ​ដែរ​ ដូចជា​ស្តង់ដារ​ 802.11ac ទៅ​ជា​ Wi-Fi 5, ស្តង់ដារ​ 802.11n ទៅ​ជា​ Wifi 4 និង​បន្តបន្ទាប់​ទៀត​។

Wi-Fi 6 នឹង​ប្រើប្រាស់​ថាមពល​តិច​ (ចំណេញ​ថវិកា​ថ្លៃ​អគ្គិសនី​) និង​ប្រសិទ្ធភាព​ប្រើប្រាស់​នៃ​រលក​សញ្ញា​ក្នុង​ទីប្រជុំជន​មាន​សក្ដានុពល​ល្អ​។

បើ​អ្នក​មាន​បញ្ហា​ជាមួយ​ល្បឿន​ Download និង​ Upload បច្ចេកវិទ្យា​បន្ទាប់​ Wi-Fi 6 នេះ​អាច​បំបាត់​ភាព​តានតឹង​អារម្មណ៍​បាន​។ ប៉ុន្តែ​ត្រូវ​រង់ចាំ​ឆ្នាំ​ក្រោយ ជាមួយ​នឹង​បច្ចេកវិទ្យា​នេះ និង​ប្រភេទ​ឧបករណ៍​អាច​ប្រើ​បាន​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Gizmodo   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី