អាមេរិក ចេញគោលការណ៍ថ្មីកំណត់ការលក់នុយក្លេអ៊ែរឲ្យចិន ព្រោះហេតុផលមួយ

  • 2018-10-12 03:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ គ្រោង​បាន​កំណត់​ការ​លក់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​របស់​អាមេរិក​ទៅ​ឲ្យ​ចិន​ក្នុង​ពេល​ឆាប់​ៗ​នេះ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​របស់​លេខាធិការ Rick Perry ឲ្យ​ដឹង​ថា "សហរដ្ឋអាមេរិក​មិន​អាច​មិន​អើពើ​ពី​ផល​ប៉ះ​ពាល់​ដល់​សន្ដិសុខ​ជាតិ​បាន​នោះ​ទេ ខណៈ​ដែល​ចិន​កំពុង​ព្យាយាម​ទាញ​យក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ក្រៅ​ពី​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ​ស៊ីវិល​រវាង​អាមេរិក​និង​ចិន។" ប្រភព​ដដែល​បន្ដ​ថា ចិន​ចង់​បាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទំនើប​បំផុត​របស់​អាមេរិក ដើម្បី​ផលិត​នាវា​មុជ​ទឹក​ជំនាន់​ទី ៣​របស់​ខ្លួន ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​យន្ដហោះ​ចម្បាំង​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ផង​ដែរ។

គួរ​បញ្ជាក់​ថា គោលការណ៍​ថ្មី​របស់​អាមេរិក​នេះ បាន​​ចូល​ជា​ធរមាន​ភ្លាម​ៗ​ដែល​បាន​កំណត់​ការ​ផ្ទេរ​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់ និង​នា​ពេល​អនាគត​ទៅ​កាន់​ប្រទេស​ចិន៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន