ដឹង​ពី​អាយុកាលនៃអំពូលបំភ្លឺរថយន្ត និងមូលហេតុដែលនាំឲ្យវាឆាប់ខូច

  • 2018-10-13 23:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាធម្មតាអំពូលបំភ្លឺរថយន្តមានអាយុកាលជាមធ្យមពី ៥០០ ទៅ ១ ០០០ ម៉ោងប្រើប្រាស់ ដោយនិយាយជារួម។ ប៉ុន្តែ អាយុកាលប្រើប្រាស់នេះ មិនជាស្ថិតស្ថេរតាមការសង្កេតនោះទេ ដោយវាមានកត្តាជំរុញផ្សេងៗគ្នា ដោយកត្តាខ្លះជួយឲ្យអំពូលរថយន្តប្រើប្រាស់បានយូរជាងអាយុកាលប្រើប្រាស់មធ្យម ឯកត្តាខ្លះទៀតធ្វើឲ្យអំពូលឆាប់ខូចលឿនខុសធម្មតាទៅវិញ។

អស់រយៈពេលយូរណាស់មកហើយ ដែលរថយន្តភាគច្រើននៅលើពិភពលោកប្រើប្រាស់អំពូលប្រភេទ Halogen ដែលជាអំពូលប្រើសសៃលោហៈតង់ស្ដែន ដើម្បីបញ្ចេញពន្លឺមកនោះ ហើយវានៅតែបន្តភាពពេញនិយមមកដល់ពេលសព្វថ្ងៃនេះទៀត ព្រោះថាអំពូល Halogen មានតម្លៃថោក និងអាយុកាលប្រើប្រាស់បានល្អគួរសមធៀបទៅនឹងតម្លៃរបស់វា។ ចំណែកឯប្រភេទអំពូលផ្សេងៗទៀតដូចជា Xenon, HID និង LED សុទ្ធតែជាប្រភេទអំពូលស៊េរីថ្មី ដែលមានអាយុកាលប្រើប្រាស់ច្រើនជាងរាប់ដង បើប្រៀបទៅនឹងអំពូល Halogen ប៉ុន្តែបញ្ហាចោទនោះគឺតម្លៃរបស់វា។ អ្នកអាចស្វែងយល់បន្ថែមពី ប្រភេទចង្កៀងបំភ្លឺផ្លូវរបស់រថយន្ត នៅទីនេះបាន។

ខាងក្រោមនេះគឺជាអាយុកាលជាមធ្យមរបស់ប្រភេទ ចង្កៀងបំភ្លឺផ្លូវដែលមានបំពាក់លើរថយន្តសព្វថ្ងៃ៖

  • Tungsten-Halogen ៖ មានអាយុកាលប្រើប្រាស់ជាមធ្យមពី ៥០០ ទៅ ១ ០០០ ម៉ោង
  • Xenon ៖ មានអាយុកាលប្រើប្រាស់ជាមធ្យម ១០ ០០០ ម៉ោង
  • HID ៖ មានអាយុកាលប្រើប្រាស់ជាមធ្យម ២ ០០០ ម៉ោង
  • LED ៖ មានអាយុកាលប្រើប្រាស់ជាមធ្យម ៣០ ០០០ ម៉ោង

មូលហេតុនានាដែលអាចនាំឲ្យ អំពូលបំភ្លឺផ្លូវរថយន្តរបស់អ្នកមានអាយុកាលខ្លីជាងធម្មតា មានដូចជា៖

  • អំពូល Halogen ដែលភ្លឺខ្លាំងជាងធម្មតា (កាន់តែភ្លឺ កាន់តែឆាប់ខូច)
  • ជាតិប្រេងចេញពីស្បែករបស់មនុស្សពេលចាប់កាន់កែវអំពូល ដែលធ្វើឲ្យវាឡើងកម្ដៅខ្លាំងជាងធម្មតា (ពេលចាប់អំពូលដាក់ចូលដំឡើង)
  • ទឹក ធូលី និងកម្ទេចកម្ទីនានា ដែលជ្រៀតចូលក្នុងផ្នែកចង្កៀងដែល​បែក​ស្រាំ
  • បញ្ហាមកតាំងពីរោងចក្រ (មានធូលី សំណើមនៅក្នុងចង្កៀងស្រាប់)

ចុចអាន៖

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម
អត្ថបទថ្មី