ប្រយ័ត្នគេគុណលុយយក! មកដឹងម៉ោងកំណត់ និងលុយត្រូវបង់ឲ្យច្បាស់ មុនចតនៅព្រលាន

  • 2018-10-12 08:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្រព័ន្ធ​ចត​យានយន្ត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើ​ការ​កែប្រែ​ហើយ។ រហូត​មក​ទល់​ពេល​នេះ​នៅ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន មិន​ទាន់​បាន​ដឹង​ពី​ប្រព័ន្ធ​ថ្មី​នេះ​នៅ​ឡើយ។ ក្នុង​នោះ​អ្នក​ខ្លះ​ត្រូវ​បង់​លុយ​អស់​ច្រើន​ខុស​ពី​ធម្មតា ទាំង​មិន​យល់​ថា​មក​ពី​មូលហេតុ​អ្វី? ដូច្នេះ​ហើយ​សូម​មក​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​លាស់ ពី​ម៉ោង​កំណត់​ត្រូវ​ឲ្យ​ចត និង​ទឹក​ប្រាក់​ដែល​ត្រូវ​បង់។

រូបភាព៖ Cambodia Airports

ការ​ចត​យានយន្ត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នា​បច្ចុប្បន្ន​នេះ មាន​បែង​ចែក​ជា​២​ប្រភេទ គឺ​ចំណត​ធម្មតា និង​ចំណត​ច្រក​ផ្លូវ​ល្បឿន​លឿន​ពណ៌​ស្វាយ ដែល​មាន​កំណត់​ប្រភេទ​យានយន្ត​ដូច​ខាង​ក្រោម​នេះ៖

១. ចំណត​ធម្មតា

សម្រាប់ការ​ចត​ធម្មតា​ ដោយគិតទៅតាមពេលវេលានៃការចតរបស់យានយន្តនីមួយៗ។

ក្រុម​យាន​ជំនិះ​ទី​១​កម្ពស់​ទាប​ជាង​២ម៉ែត្រ

  • រយៈ​ពេល​ពី ០ ទៅ​១៥​នាទី ត្រូវ​បង់​២០០០​រៀល

  • រយៈ​ពេល​ពី ១៦ ទៅ​៣០​នាទី ត្រូវ​បង់​៣០០០​រៀល

  • រយៈ​ពេល​ពី ៣១ ទៅ​៤៥​នាទី​ ត្រូវ​បង់ ៤០០០​រៀល

  • រយៈ​ពេល​ពី ៤៦ ទៅ៦០​នាទី​ ត្រូវ​បង់ ៥០០០​រៀល

  • រយៈ​ពេល​ពី ៦១ ទៅ៧៥​នាទី​ ត្រូវ​បង់ ៦០០០​រៀល

  • រយៈ​ពេល​ពី ៧៦ ទៅ៩០​នាទី​ ត្រូវ​បង់ ៦០០០​រៀល

ចំណាំ៖ បើចតលើពីតារាងពេលវេលា ដែលបានកំណត់ត្រូវបង់ប្រាក់ថែម ១០០០៛ រៀងរាល់ ៣០នាទី រហូតដល់ ១២ម៉ោង។ បើលើស ១២ម៉ោង ត្រូវបង់បន្ថែម ៤០០០៛ ក្នុង១ម៉ោង។ ចំពោះម៉ូតូសណ្តោងរ៉ឺម៉ក មាន​អត្រា​តម្លៃ​ស្មើ​​រថយន្ត។

ក្រុម​យាន​ជំនិះ​ទី​២​កម្ពស់​ខ្ពស់​ជាង​២ម៉ែត្រ

  • រយៈ​ពេល​ពី ០ ទៅ​១៥​នាទី ត្រូវ​បង់​៣០០០​រៀល

  • រយៈ​ពេល​ពី ១៦ ទៅ​៣០​នាទី ត្រូវ​បង់​៤០០០​រៀល

  • រយៈ​ពេល​ពី ៣១ ទៅ​៤៥​នាទី​ ត្រូវ​បង់ ៥០០០​រៀល

  • រយៈ​ពេល​ពី ៤៦ ទៅ៦០​នាទី​ ត្រូវ​បង់ ៦០០០​រៀល

  • រយៈ​ពេល​ពី ៦១ ទៅ៧៥​នាទី​ ត្រូវ​បង់ ៨០០០​រៀល

  • រយៈ​ពេល​ពី ៧៦ ទៅ៩០​នាទី​ ត្រូវ​បង់ ៨០០០​រៀល

២. ច្រក​ផ្លូវ​ល្បឿន​លឿន​ពណ៌​ស្វាយ

ជាច្រកផ្លូវលឿនពិសេសសម្រាប់ដាក់អ្នកដំណើរ ឬឥវ៉ាន់ចុះមួយភ្លែតៗតែប៉ុណ្ណោះ។

ក្រុម​យាន​ជំនិះ​ទី​១​កម្ពស់​ទាប​ជាង​២ម៉ែត្រ

  • រយៈ​ពេល​ពី ០ ទៅ​១៥​នាទី ត្រូវ​បង់​២០០០​រៀល

  • រយៈ​ពេល​ពី ១៦ ទៅ​៣០​នាទី ត្រូវ​បង់​៤០០០​រៀល

  • រយៈ​ពេល​ពី ៣១ ទៅ​៤៥​នាទី​ ត្រូវ​បង់ ៨០០០​រៀល

  • រយៈ​ពេល​ពី ៤៦ ទៅ៦០​នាទី​ ត្រូវ​បង់ ២០,០០០​រៀល

  • រយៈ​ពេល​ពី ៦១ ទៅ៧៥​នាទី​ ត្រូវ​បង់ ៦០,០០០​រៀល

  • រយៈ​ពេល​ពី ៧៦ ទៅ៩០​នាទី​ ត្រូវ​បង់ ៦០,០០០ រៀល

ក្រុម​យាន​ជំនិះ​ទី​២​កម្ពស់​ខ្ពស់​ជាង​២ម៉ែត្រ

  • រយៈ​ពេល​ពី ០ ទៅ​១៥​នាទី ត្រូវ​បង់​៣០០០​រៀល

  • រយៈ​ពេល​ពី ១៦ ទៅ​៣០​នាទី ត្រូវ​បង់​៦០០០​រៀល

  • រយៈ​ពេល​ពី ៣១ ទៅ​៤៥​នាទី​ ត្រូវ​បង់ ១២,០០០​រៀល

  • រយៈ​ពេល​ពី ៤៦ ទៅ៦០​នាទី​ ត្រូវ​បង់ ២០,០០០​រៀល

  • រយៈ​ពេល​ពី ៦១ ទៅ៧៥​នាទី​ ត្រូវ​បង់ ៦០,០០០​រៀល

  • រយៈ​ពេល​ពី ៧៦ ទៅ៩០​នាទី​ ត្រូវ​បង់ ៦០,០០០​រៀល

ចំណាំ៖ បើចតលើច្រកពិសេសនេះលើសពីតារាង ដែលបានកំណត់គឺត្រូវបង់ប្រាក់បន្ថែម ៤០០០០៛ រៀងរាល់​៣០នាទី៕

សូមមើលតារាងបង់ប្រាក់ និងពេលវេលាចតយានយន្តដូចខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ