Samsung គិត​ចង់​ដក​រន្ធ​កាស​ចេញ​ពី Galaxy Note 10

  • 2018-10-12 08:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ET News បាន​ចុះ​ផ្សាយ​ថា​ Samsung កំពុង​ពិចារណា​​ដក​រន្ធ​កាស​ចេញ​ពី​ស្មាតហ្វូន​កំពូល​ដែល​ចេញ​នៅ​ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០។

ការ​ចុះ​ផ្សាយ​របស់​ ET News បាន​អះអាង​ថា​ Samsung កំពុង​សិក្សា​លើ​ជម្រើស​ដក​រន្ធ​កាស​ 3.5 mm ចេញ​ពី​ស្មាតហ្វូន​ដែល​នឹង​ប្រកាស​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០១៩។ ហេតុ​នេះ​លើ​ Galaxy Note 10 ឬ Galaxy S11 អាច​នឹង​បាត់​រន្ធ​ដោត​មួយ។

ការ​ដក​រន្ធ​កាស​នេះ​នឹង​អាច​ឲ្យ​ Samsung បង្កើន​ទំហំ​​ថ្ម ឬ ប្រើ​ចន្លោះ​ប្រហោង​​ដែល​មាន​សម្រាប់​ដាក់​អ្វី​ផ្សេង។ ប៉ុន្តែ​អ្វី​ដែល​គេ​ជឿ​ច្បាស់​ជាង​គេ​នោះ​គឺ​ក្នុង​ប្រអប់​ Galaxy Note 10 ឬ Galaxy S11 នឹង​មាន​ភ្ជាប់​ឌុយ​ត​​ពី​កាស​ 3.5 mm ទៅ USB Type-C មក​ជា​មួយ។​​

គួរ​ដឹង​ថា​កាស​ស្ដាប់​ឥត​ខ្សែ​កំពុង​កើន​ឡើង​ប្រជាប្រិយភាព​​ខ្លាំង ហើយ​បើ​ផ្អែក​តាម​ Strategy Analytics បាន​ប្រមើល​មើល​ថា​ទីផ្សារ​កាស​ស្ដាប់​ឥត​ខ្សែ​នឹង​កើន​ឡើង​ ៧៣,៩ លាន​​គ្រឿង​នៅ​ឆ្នាំ ២០១៩ និង​ជាង​ ១០០ លាន​គ្រឿង​នៅ​ឆ្នាំ ២០២០។ នេះ​អាច​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​ Samsung បំបាត់​រន្ធ​កាស​ 3.5 mm ដូច​ជា​ Apple និង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​​មួយ​ចំនួន​ទៀត៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី