ល្បីខ្លាំងមួយប្រ៉ាវ! Bella ឡើងកូដ បានតំណែងជាអ្នកតំណាងផលិតផលថ្មី ម្ដង ៣ ប្រទេស

  • 2018-10-12 10:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរសព្ទ Huawei បាន​ប្រកាស​តែងតាំង​តារា​ថៃ Bella Ranne ជា​​តំណាង​ប្រចាំ ៣ ​ប្រទេស គឺ​កម្ពុជា ថៃ និង​ឡាវ ក្រោយ​ទទួល​បាន​ប្រជាប្រិយភាព និង​សន្ទុះ​នៃ​ការ​គាំទ្រ​កាន់​តែ​ខ្លាំង បន្ទាប់ពី​បាន​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ «​បុពេ្វ​សន្និវាស​» ​ដែល​​រឿង​ល្បី​​ប្រចាំ​ឆ្នាំ។ កំពូល​តារា​ស្រី​រូប​នេះ​នឹង​ក្លាយ​ជា​​អ្នក​តំណាង​ SmartPhone ម៉ា ក​Huawei Nova 3 ​និង​ Nova 3i។

ជា​មួយ​តំណែង​ថ្មី​នេះ Bella នឹង​មាន​សកម្មភាព​រីករាយ​ជាច្រើន​ជាមួយ​អ្នកគាំទ្រ​នៅ​កម្ពុជា​ ដោយ​មាន​កម្មវិធី​រំភើប​ និង​ភ្ញាក់ផ្អើល​កើតឡើង​បន្ត​​បន្ទាប់​នា​ពេល​ឆាប់ៗ​។

លោក​ ​អែម យុ​ទ្ធូ​ ​នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ Huawei ​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើងថា​៖ «​ការជ្រើសរើស​អ្នក​តំណាង​ថ្មី​នេះ គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុង​តំបន់ ដែល​យើង​ចង់​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​គោលដៅ​ឲ្យ​កាន់តែ​ជិតស្និទ្ធ ជាពិសេស​ជាមួយ​យុវ​វ័យ​។ មិន​តែ​ប៉ុណ្ណោះ​នៅ​ប្រទេស កម្ពុជា ថៃ និង​ឡាវ Bella ទទួល​បាន​ប្រជាប្រិយភាព និង​មាន​ស​ន្ទុះ​នៃ​កា​រគាំទ្រ​ខ្លាំង ដែល​អាច​ជួយ​ជំរុញឲ្យម៉ាក​ផលិតផល​របស់​យើង​កាន់តែ​មាន​ភាពល្បីល្បាញ​ក្នុង​តំ​បន់​។ ក្រុមហ៊ុន​នឹង​ពិ​និត្យ​ល​ទ្ធភាព​ដើម្បី​រៀ​ប​ចំ​អញ្ជើញ Bella (​បេឡា​) ដើម្បី​ចូលរួម​កម្មវិធី Bella NOVA Tour Concert ឬ Bella NOVA Fans តាម​ពេល​តាម​វេលា​សមស្រប​ឆាប់ៗ​នេះ ឬ​កម្មវិធី​ណាមួយ​ដែល​សមស្រប​នា​ពេលអនាគត ដើម្បី​បំពេញ​តម្រូ​វ​ចិត្ត​យុវ​វ័​យ​»​។​

ទូរ​សព្ទ​ Huawei Nova 3 ​និង​ 3i  នឹង​ធ្វើ​ឲ្យ​អតិថិជន​​រាល់​គ្នា​ពេញចិត្ត ទាំង​តម្លៃ គុណភាព និង​រូបរាង ដែល​មាន​តួ​កញ្ចក់​ចែងចាំង​ដូច​គ្រាប់​ពេជ្រ បំពាក់​កាមេរ៉ា ៤ គ្រាប់ ពណ៌​ភ្លឺ​ទាក់ទាញ លម្អ​ដោយ​គែម​កោង​អាលុយមីញ៉ូម មាំ​ធន់។​ លើស​ពី​នេះ​ទៅទៀត​​ទាំង​២ ស៊េរី ខាង​លើ ​នឹង​មាន​​ជម្រើស​​ពណ៌​​កាលីព ទាន់​សម័យ​ ២ ​គឺ​ពណ៌​ស និង​មាស ដែល​នឹង​មាន​លក់​ឆាប់ៗ​នេះ​៕​

អត្ថបទ៖ សុខណា