Hazard យល់​ថា នរណា​នឹង​ឈ្នះ Ballon D'or លើក​នេះ?

  • 2018-10-12 13:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Eden Hazard បាន​និយាយ​ថា ខ្សែ​បម្រើ Luka Modric នឹង​ឈ្នះ​ពាន​រង្វាន់ Ballon D'or លើក​នេះ។

កីឡាករ Hazard បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ថ្ងៃ​នេះ​ថា៖ "ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​នឹង​ឈ្នះ Ballon D'or លើក​នេះ​ឡើយ។ បើ​តាម​គំនិត​ខ្ញុំ​ និយាយ​ដោយ​ត្រង់​ទៅ Modric សម​នឹង​ឈ្នះ​ពាន​រង្វាន់​នេះ"។

ខ្សែ​ស្លាប​បែលហ្សិក​ដដែល​គិត​ថា មាន​កីឡាករ ៣ ទៅ ៤ ដែល​អាច​ឈ្នះ​ពាន​រង្វាន់ Ballon D'or ក្នុង​នោះ​ក៏​មាន ខ្សែ​ការពារRaphael Varaneផង​ដែរ។ Hazard ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្លួន​ក៏​សម​នឹង​ឈ្នះ​ពាន​រង្វាន់​នេះ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា នៅ​ចុង​ក្រោយ Hazard បាន​និយាយ​ច្បាស់ៗ​ថា៖ "ខ្ញុំ​គិត​ថា​ Modric នឹង​ឈ្នះ​ពាន Ballon D'or លើក​នេះ។ គេ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ទាំង​ក្នុង Champions League និង World Cup"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រដូវ​កាល ២០១៧/១៨ Modric ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​មើល​ឃើញ​ថា បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ Real Madrid ឲ្យ​ឈ្នះ Champions League និង​ក្រូអាត​ឲ្យ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ World Cup នៅ​រុស្ស៊ី។

នៅ ១០ ឆ្នាំ​ចុង​ក្រោយ មិន​មាន​កីឡាករ​ណា ឈ្នះ Ballon D'or ក្រៅ​ពី Cristiano Ronaldo និង Lionel Messi ឡើយ។

លទ្ធផលអ្នកឈ្នះ Ballon D'or ២០១៨ នឹងត្រូវបាន​ប្រកាសនៅ​ដើមខែធ្នូខាងមុខ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី