Justin នៅ​តែ​បង្ហាញ​អាការៈ​ពិបាក​ចិត្ត​ក្រោយ​ Selena ចូល​មន្ទីរពេទ្យ

  • 2018-10-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១២​ខែ​តុលា​ម្សិល​មិញ​នេះ គេ​សង្កេត​ឃើញ​​តារា​ចម្រៀង Justin Bieber បណ្ដើរ​គ្នា​ជាមួយ Hailey នៅ​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក​ ដោយ​បង្ហាញ​ទឹក​មុខ​ហាក់​ដូច​ជា​ក្រៀម​ក្រំ​និង​ពិបាក​ចិត្ត​ខ្លាំង​។ Justin បាន​បង្ហាញ​ខ្លួន​នៅ​ខាង​ក្រៅ​ ជាមួយ​អាការៈ​បែប​នេះ​តាំង​ពី​ព័ត៌មាន Selena មាន​បញ្ហា​ជម្ងឺ​ផ្លូវ​ចិត្ត​រើ​ឡើង​រហូត​ដល់​ថ្នាក់​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ Justin មើល​ទៅ​ដូច​ជា​មិន​បាន​កក់​សក់​ឬ​សិតសក់​អ្វី​ទាំង​អស់។ បើ​យោង​ទៅ​តាម​​សារព័ត៌មាន​ Page Six បាន​ឲ្យ​ដឹង​ថា​ មិត្តភក្តិ​របស់​ Justin ក៏​មាន​អារម្មណ៍​ព្រួយ​បារម្ភ​ចំពោះ​តារា​រូប​នេះ​ផង​ដែរ ដោយ​ព្រម​ទាំង​និយាយ​ថា ម្ចាស់​បទ "Sorry” រូប​នេះ​ប្រហែល​ក៏​ត្រូវ​ការ​ការ​ប្រឹក្សា​ពី​អារម្មណ៍​ផ្លូវ​ចិត្ត​ដូច​គ្នា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាការៈ​របស់​ Justin គឺ​ពិត​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ព្រោះ​ លោក​មិន​បាន​ត្រៀម​ថត​បទ​ចម្រៀង​ថ្មីៗ ហើយ​បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ​លើក​ណា​ ក៏​មិន​ដែល​តែង​ខ្លួន​មើល​ទៅ​ធម្មតា​ដូច​មុន ដូច្នេះ​ហើយ​ទើប​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​ព្រួយ​បារម្ភ​ពី​តារា​រូប​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ