ន័រវែស បង្ហាញផែនការ សម្អាតកាកសំណល់ចេញពីមហាសមុទ្រ

  • 2018-10-13 05:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ន័រវែស​មាន​ផែនការ​បរិស្ថាន​ដ៏​អស្ចារ្យ​មួយ ក្នុង​ការ​លុបបំបាត់​កាក​សំណល់​ចេញ​ពី​មហាសមុទ្រ​របស់​ពួកគេ។

លោក​ស្រី Erna Solberg នាយករដ្ឋមន្ត្រី​ន័រវែស បាន​ប្រកាស​ផែនការ​មួយ​ដែល​មាន​រយៈពេល​សរុប ៤ ឆ្នាំ ហើយ​នឹង​ត្រូវ​ចំណាយ​លុយ​រហូត​ដល់​ទៅ ២០០ លានដុល្លារ។

លោក​ស្រី Erna Solberg នាយករដ្ឋមន្ត្រី​ន័រវែស

ឥឡូវ​នេះ ប្រទេស​ន័រវែស បាន​ចាប់ដៃ​គ្នា​ជាមួយ​ធនាគារ​ពិភពលោក ជាមួយ​នឹង​មូលនិធិ​មួយ​ឈ្មោះ​ថា «PROBLUE» ដែល​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​កាកសំណល់​នៅ​ក្នុង​មហាសមុទ្រ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ប្រទេស​ន័រវែស ក៏​កំពុង​តែ​ចង់​សាក​ល្បង និង​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​កាកសំណល់ ដែល​អាច​រួម​បញ្ចូល​ទាំង​ការ​បង្កើត​កន្លែង​ចាក់​សំរាម ឬ​ប្រព័ន្ធ​ប្រមូល​សំរាម​សមរម្យ និង​អាច​ទុកចិត្ត​បាន។ ការ​អនុវត្ត​ទាំង​នេះ នឹង​ក្លាយ​ជា​ដំណោះស្រាយ​រយៈពេល​វែង ដែល​មាន​សារៈសំខាន់​បំផុត​មួយ ដោយសារតែ​ប្រទេស​នេះ​មិន​ទាន់​មាន​ប្រព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា នេះ​មិនមែន​ជា​រឿង​តែ​មួយ​គត់​នោះ​ទេ ដែល​ប្រទេស​ន័រវែស​កំពុង​ធ្វើ ដើម្បី​ព្យាយាម​ដោះស្រាយ​លើ​បញ្ហា​កាកសំណល់​ក្នុង​មហាសមុទ្រ។ ពួកគេ​ក៏​ធ្វើ​ការ​លើ​គម្រោង​មួយ​ហៅ​ថា «Trash Project» ដែល​រដ្ឋាភិបាល​នឹង​បង់​ប្រាក់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ដើម្បី​រើស​សំរាម៕

ចុច​អាន៖

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សេង ឡុង