ទិដ្ឋភាពពិសេសៗដ៏មានន័យក្នុងថ្ងៃមង្គលការ​បងស្រីបង្កើត​ Chanyeol គ្រប់គ្នាមិនគួររំលង

  • 2018-10-14 02:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងស្រី​របស់​តារា​ច​ម្រៀង​ Chanyeol គឺ​ពិធីការិនី​ព័ត៌មាន​ Park Yoora បាន​រៀប​មង្គលការ​ហើយ​កាល​ ពី​ម្សិលមិញ​នេះ​ ជាមួយ​នឹង​ការ​អបអរសាទរ​ពី​សំណាក់​មនុស្ស​ជា​ច្រើន។

ពិធីការិនី​របស់​ទូរទស្សន៍​ YTN ដែល​ត្រូវ​ជា​បង​ស្រី​បង្កើត​តែ​មួយ​របស់​ Chanyeol តារា​ចម្រៀង​ប្រចាំ​ក្រុម​ EXO បាន​ភ្ជាប់​ចំណង​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​គូស្នេហ៍​នៅ​ថ្ងៃ​ទី​ ១៣ ខែតុលាម្សិលមិញ​នេះ។ ទិដ្ឋភាព​ពេញ​ដោយ​អត្ថន័យ​ជា​ច្រើន​បាន​បង្ហាញ​ចេញ​ជា​ហូរហែ ដោយ​បាន​ផ្ដិត​យក​នូវ​ពេល​វេលា​ល្អៗ និង​សែន​មានន័យ​សម្រាប់​ Yoora និង​ស្វាមី ក៏​ដូចជា​គ្រួសារ​របស់​នាង​ទាំងអស់។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ ប្អូន​ប្រុស​សំណព្វចិត្ត​របស់​កូន​ក្រមុំ​ ក៏​បាន​ច្រៀង​ចម្រៀង​មួយ​បទ​ជា​ចំណង​ដៃ​ជូន​បងស្រី​ដែរ ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់​អស្ចារ្យ​ និង​មានន័យ​ថែម​មួយ​កម្រិត។

ជាមួយ​គ្នា​នោះ​សមាជិក​ EXO ៤​រូប​ទៀត​ក៏​បាន​មក​ចូលរួម​អបអរ​ថ្ងៃ​ពិសេស​នេះ​ដែរ​រួម​មាន​ Baekhyun, Chen, Kai និង​ Sehun៕

ទស្សនាទិដ្ឋភាព​ដូចតទៅ៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម