អ្នកវិនិយោគចិនចាយទុនរាប់ពាន់លានដុល្លារ ផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុ

  • 2018-10-14 08:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ បោះ​ទុន​ពាន់​លាន​ដុល្លារ សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​កម្សាន្ត​ជាប់​មាត់សមុទ្រ។ គម្រោងទាំងនេះ​បង្កើត​ដើម្បី​​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ស្នាក់នៅរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុក ជា​ពិសេស​ជនជាតិ​ចិន​ឲ្យ​​ទទួល​បាន​នូវ​កន្លែង​ស្នាក់នៅបែបប្រណិតៗ ក្នុងតំបន់ឆ្នេររបស់​កម្ពុជា។

គម្រោងទី២ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម

លោក លី មិញ អគ្គនាយកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៃ​គម្រោងខាងលើ ​បញ្ជាក់​ថា ការវិនិយោគទាំងនេះ​ នឹងក្លាយជាទីតាំងនិមិត្តសញ្ញាដ៏ថ្មីសន្លាងមួយក្នុងក្រុងព្រះសីហនុ ដែលបង្កើតឲ្យមានលំនៅដ្ឋានប្រណិតៗ ការិយាល័យលំដាប់ខ្ពស់ ដំណើរកម្សាន្តលក្ខណៈពាណិជ្ជកម្ម ការទិញទំនិញ និងកន្លែងលំហែកាយពេលវិស្សមកាល ។

លោកថា ការដ្ឋានដំណាក់កាលទី១ រំពឹងថានឹងត្រូវបញ្ចប់ការសាងសងជាស្ថាពរក្នុងខែតុលា ឆ្នាំ២០១៩។ ឯគម្រោងសាងសង់អគារពាណិជ្ជកម្មពហុមុខងារនៅជាប់មាត់សមុទ្រ ត្រៀមបញ្ចប់ឆ្នាំ២០២២។

គម្រោងទី១ គម្រោងអគារពាណិជ្ជកម្មពហុមុខងារ

បើទោះបីតួលេខភ្ញៀវទេសចរចិនបានឈរនៅលំដាប់ឈានមុខគេនៅកម្ពុជាដែលមានរហូតដល់ជាង ១,២ លាននាក់នៅឆ្នាំ២០១៧ កើនឡើង ៤៥,៩ ភាគរយធៀបនឹងឆ្នាំ២០១៦ មានជាង ៨៣ ម៉ឺននាក់។ ចំនួននេះ ត្រូវបានអ្នកវិនិយោគមើលឃើញថា តម្រូវការបដិសណ្ឋាកិច្ចសម្រាប់ភ្ញៀវទេសចរចិន នៅមិនទាន់គ្រប់គ្រាន់។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា កន្លងទៅគូសបញ្ជាក់ថា លំហូរទេសចរចិនមកកម្ពុជាជាសញ្ញាល្អ ដែលកម្ពុជាអាចទាញចំណូលតូចធំដល់សេដ្ឋកិច្ច។ ជាក់ស្ដែង ទេសចរចិនមានការចំណាយខ្ពស់ក្នុងមួយថ្ងៃៗ ច្រើនជាងទេសចរដទៃ។ ជាងនេះទៀត ភ្ញៀវចិនមួយចំនួន ជាអ្នកវិនិយោគ ដែលពួកគេតែងសម្លឹងឃើញឱកាសរកស៊ីអំឡុងពេលមកទស្សកិច្ច ហើយកម្ពុជាក៏មិនត្រូវរំលងឱកាសនេះផងដែរ។ ​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី