កូនខ្មែរចងចាំមិនភ្លេច សម័យដ៏រុងរឿងរបស់ព្រះមហាវីរក្សត្រនៃប្រទេសកម្ពុជា (មានវីដេអូ)

  • 2018-10-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ១៥ តុលា ២០១៨ ជាមហាព្រះរាជកុសលខួបទី ៦ឆ្នាំ ការយាងចូលព្រះទីវង្គិតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

នេះកម្រងវីដេអូឯកសារអនុស្សាវរីយ៍​ ស្តីអំពីភាពរីកចម្រើនដ៏រុងរឿង​នៃ​សម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជតម្រិៈដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលធ្វើឲ្យបណ្តាប្រទេសនានានៅលើពិភពលោកទទួលស្គាល់ ព្រះរាជាណាចក្រកម្ពុជា ថាជាកោះសន្តិភាពមួយនៅអាស៊ីដែលពោរពេញទៅដោយភាពរីកចម្រើនលើគ្រប់វិស័យ ។

សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ភាគទី១

ភាគទី២

ប្រភព៖ ហ្វេសបុកផេក Royal du Cambodge

អត្ថបទ៖ ស៊ិន សាវ៉េត