មើល​លេងៗ ទិដ្ឋភាព​មួយ​ថត​ចេញ​ពី​កាមេរ៉ា​ក្រោយ​ ៤ គ្រាប់​របស់​ Galaxy A9

  • 2018-10-15 02:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A9 ជា​ស្មាតហ្វូន​ដំបូង​របស់​ពិភពលោក​ បំពាក់​កាមេរ៉ា​ក្រោយ​ដល់​ទៅ​ ៤ គ្រាប់​។ ក្នុង​នោះ​មាន​ Lens 24 Megapixels សម្រាប់​រូបភាព​ធម្មតា​, Lens 5 Megapixels សម្រាប់​រូបភាព​ Bokeh (Live Focus), Telephoto lens សម្រាប់​ពង្រីក​ទិដ្ឋភាព​ និង​ Ultra-wide Lens សម្រាប់​ចាប់​យក​ទិដ្ឋភាព​ធំ​ទូលាយ​។

កាមេរ៉ា​ Ultra-wide លើ​ Galaxy A7 អាច​ថា​ជា​ការ​ណែនាំ​មួយ​ចំពោះ​អ្នក​មាន​បំណង​ទិញ​ទូរសព្ទ​មួយ​ចំនួន​ ហើយ​កាមេរ៉ា​ក្រោយ​ ៤ គ្រាប់​នេះ​ មើល​ទៅ​ហាក់​មាន​ប្រយោជន៍​ដែរ​។ ការ​បែងចែក​កាមេរ៉ា​ទាក់​នឹង​ជម្រៅ​ទិដ្ឋភាព​ (Depth) និង​ការ​ពង្រីក​ ជា​ជំហាន​ល្អ​មួយ​។ មាន​ត្រឹម​ Telephoto Lens សម្រាប់​ពង្រីក​ និង​មុខងារ​ Live Focus មាន​ន័យ​ថា​ អ្នក​ត្រូវ​បម្លាស់ទី​ចេញ​ពី​ Subject ពេល​ចង់​ថតរូប​លក្ខណៈ​ Bokeh។ ទូរសព្ទ​តម្លៃ​ធូរ​ថ្លៃ​របស់​ Samsung ដែល​មាន​ស្តង់ដារ​ Depth sensors ទី​ពីរ​ សម្រាប់​រូបភាព​ Live Focus ហាក់​មាន​ដំណើរការ​ល្អ​ប្រសើរ​។

នេះ​ជា​រូបភាព​ ថត​ចេញ​ពី​កាមេរ៉ា​ទាំង​ ៤ គ្រាប់​របស់​ Galaxy A9 ដោយ រូបភាព​ទី​មួយ​ថត​ដោយ​កាមេរ៉ា​ 24MP និង​ជា​បន្តបន្ទាប់​ដោយ​ Ultra-wide, Live Focus និង​ពង្រីក​ 2x។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ ប៊ុនធឿន